ព្រះត្រៃបិដក ភាគ ៦១

 ​[​១៧៥​]​ ​(​ហង្ស​សេនាបតី​…​)​ ​ខ្ញុំ​ប្រាសចាក​ជីវិត​នៃ​បក្សី​នោះ​ហើយ​ ​មិន​ប្រាថ្នា​ជីវិត​ទេ​។​ ​បើ​អ្នក​ត្រេកអរ​ដោយ​ហង្ស​មួយ​ ​ចូរ​អ្នក​លែង​នូវ​ហង្ស​នេះ​ទៅ​ ​ចូរ​បរិភោគ​នូវ​ខ្ញុំ​វិញ​ចុះ​។​ ​យើង​ទាំងពីរ​អ្នកនោះ​ ​មាន​កំពស់​ ​ទំហំ​ ​និង​វ័យ​ស្មើ​ៗ​ ​គ្នា​ ​អ្នក​មិនមែន​សាបសូន្យ​ចាក​លាភ​ទេ​ ​សូមអ្នក​ប្តូរ​យក​ខ្ញុំ​ដោយ​ហង្ស​នេះ​។​ ​ចូរ​អ្នក​សង្កេតមើល​ដំណើរ​នេះ​ចុះ​ ​សេចក្តី​ជាប់ចិត្ត​របស់​អ្នក​ចំពោះ​យើង​ទាំងឡាយ​ ​សូម​លើកទុក​សិន​ ​ចូរ​អ្នក​យក​អន្ទាក់​ចង​ខ្ញុំ​មុន​សិន​ចុះ​ ​រួច​សឹម​លែង​ស្តេច​បក្សី​ជា​ខាងក្រោយ​។​ ​លាភ​របស់​អ្នក​ក៏​នៅ​ដដែល​ផង​ ​សេចក្តី​អង្វរ​នេះ​ក៏​ឈ្មោះថា​ ​អ្នក​បាន​ធ្វើតាម​ផង​ ​សេចក្តី​រាប់អាន​ដោយ​រាជហង្ស​ឈ្មោះ​ធ​ត​រដ្ឋៈ​ ​គប្បី​មានដល់​អ្នក​ ​ដរាបដល់​អស់ជីវិត​ផង​។​
 [​១៧៦​]​ ​(​នាយ​នេសាទ​…​)​ ​ពួក​សត្វ​បក្សី​ជាច្រើន​ ​ដែល​ជា​មិត្រ​អាមាត្យ​ក្តី​ ​មាតាបិតា​ក្តី​ ​កូន​ប្រពន្ធ​ក្តី​ ​ជា​ផៅពង្ស​ក្តី​ ​ចូរ​ចួប​នូវ​រាជហង្ស​នេះ​ ​ដែល​រួចហើយ​ព្រោះ​អ្នក​ ​ហើរ​ទៅ​អំពី​ទីនេះ​។​ ​ពួក​មិត្រ​របស់​ពួក​សត្វ​ដទៃ​ជាច្រើន​ ​ដែល​ប្រហែលគ្នា​នឹង​មិត្រ​របស់​អ្នក​ ​ដូច​អ្នកជា​សំឡាញ់​ស្មើ​ជីវិត​នឹង​រាជហង្ស​ឈ្មោះ​ធ​ត​រដ្ឋៈ​នេះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​។​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636873350529370283
ទៅកាន់ទំព័រ៖