ព្រះត្រៃបិដក ភាគ ៦១

​ព្រះរាជា​ ​ជា​អធិបតី​លើ​ពួក​ជន​ ​ទ្រង់​បាន​ទត​ឃើញ​រាជហង្ស​នេះ​ហើយ​ ​មុខ​ជា​ទ្រង់​មាន​ព្រះរាជហឫទ័យ​ត្រេកអរ​រីករាយ​ ​នឹង​ប្រទាន​នូវ​ទ្រព្យ​ជាច្រើន​ដល់​អ្នក​ ​ឥត​សង្ស័យ​។​
 [​១៧៩​]​ ​នាយ​នេសាទ​ ​លុះ​បាន​ស្តាប់​ពាក្យ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​នោះ​ហើយ​ ​ក៏​បង្ហើយ​កិច្ចការ​ ​រួច​ ​(​នាំ​ហង្ស​ទាំងពីរ​)​ ​ទៅ​ខាងក្នុង​បុរី​យ៉ាង​ឆាប់​ ​ហើយ​បង្ហាញ​ចំពោះ​ព្រះរាជា​ ​នូវ​ហង្ស​ទាំងពីរ​ដែល​មិន​ជាប់អន្ទាក់​ ​មាន​សភាព​តាម​ប្រក្រតី​ ​ឋិតនៅ​លើ​អម្រែក​ទាំងពីរ​ខាង​ថា​ ​បពិត្រមហារាជ​ ​ហង្ស​ទាំងពីរ​នេះ​ ​កើត​ក្នុង​ត្រកូល​ធ​ត​រដ្ឋៈ​ ​ជា​អធិបតី​លើ​ពួក​ហង្ស​ ​ឯ​ហង្ស​នេះ​ ​ជា​ព្រះរាជា​របស់​ហង្ស​ទាំងឡាយ​ ​ហង្ស​មួយទៀត​នេះ​ ​ជា​សេនាបតី​។​
 [​១៨០​]​ ​(​ព្រះរាជា​…​)​ ​ហង្ស​ទាំងនេះ​ ​មក​ឋិតនៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ ​តើ​ដោយហេតុ​ដូចម្តេច​ ​អ្នកជា​នាយ​ព្រាន​ ​បាន​ដល់​នូវ​ភាពជា​ធំជាង​សត្វ​ហង្ស​ដ៏​ធំៗ​ ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​ដោយហេតុ​ដូចម្តេច​។​
 [​១៨១​]​ ​(​ព្រានព្រៃ​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ស្គាល់​នូវ​កន្លែង​ជាទី​ប្រជុំ​នៃ​ពួក​សត្វ​ស្លា​បណាៗ​ ​ជាទី​ធ្វើឲ្យ​អស់​ទៅ​នៃ​ជីវិត​នៃ​ពួក​សត្វស្លាប​ ​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​ដាក់អន្ទាក់​ទាំងនេះ​លើ​ភក់​ទាំងឡាយ​ ​(​ក្នុង​កន្លែង​នោះ​ៗ​)​។​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636873351062010748
ទៅកាន់ទំព័រ៖