ព្រះត្រៃបិដក ភាគ ៦១

​រាជហង្ស​ ​បាន​មក​ជាប់អន្ទាក់​ប្រាកដ​ដូច្នោះ​ ​ចំណែក​ហង្ស​ជា​សេនាបតី​នេះ​ ​មិន​ជាប់អន្ទាក់​ទេ​ ​តែ​ចូល​ទៅ​ទំ​ជិតនឹង​រាជហង្ស​នោះ​ ​ហើយ​បាន​និយាយ​នឹង​ទូលព្រះបង្គំជាខ្ញុំ​។​ ​ហង្ស​ជា​សេនាបតី​នេះ​ ​(​បាន​ធ្វើ​)​ ​នូវ​អំពើ​ដែល​ពួក​ជន​មិនមែន​ជា​អរិយៈ​ធ្វើ​បាន​ដោយ​ក្រ​ ​ជា​សត្វ​ប្រកបដោយ​ធម៌​ ​សង្វាត​ក្នុង​ប្រយោជន៍​របស់​ម្ចាស់​ ​បាន​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ជា​សត្វ​ដ៏​ឧត្តម​។​ ​ហង្ស​ជា​សេនាបតី​នេះ​ ​ជា​សត្វ​គួរ​នឹង​រស់នៅ​ ​តែ​ស៊ូ​លះបង់​នូវ​ជីវិត​នៃ​ខ្លួន​ ​កាល​សរសើរ​ ​(​នូវ​គុណ​នៃ​ម្ចាស់​)​ ​ហើយ​ទំនៅ​ ​បាន​សុំ​នូវ​ជីវិត​ម្ចាស់​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​ស្តាប់​ពាក្យ​នោះ​របស់​ហង្ស​សេនាបតី​នោះ​ហើយ​ ​ទើបដល់​នូវ​សេចក្តី​ជ្រះថ្លា​ ​លំដាប់នោះ​ ​ទូលព្រះបង្គំ​បាន​ដោះ​រាជហង្ស​នោះ​ចាក​អន្ទាក់​ ​ទាំង​បាន​អនុញ្ញាត​ឲ្យ​ទៅ​ដោយ​ស្រួល​។​ ​ហង្ស​ជា​សេនាបតី​នោះ​ ​ក៏​មានចិត្ត​រីករាយ​ ​ព្រោះ​ម្ចាស់​បាន​រួចហើយ​ ​ជា​សត្វ​គោរព​ម្ចាស់​ ​កាល​នឹង​ពោល​វាចា​ដ៏​ស្រួល​ដល់​ត្រចៀក​ ​បាន​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រានព្រៃ​ ​ថ្ងៃនេះ​ ​ខ្ញុំ​រីករាយ​ ​ព្រោះ​បានឃើញ​ស្តេច​បក្សី​ដែល​រួចហើយ​យ៉ាងណា​ ​សូមឲ្យ​លោក​រីករាយ​ ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​យ៉ាងនោះ​។​ ​លោក​ចូរ​មកនេះ​ ​ខ្ញុំ​នឹង​ប្រៀនប្រដៅ​ឲ្យបាន​នូវ​លាភ​ ​រាជហង្ស​ឈ្មោះ​ធ​ត​រដ្ឋៈ​នេះ​ ​ឥត​ឃើញ​សេចក្តី​អាក្រក់​តិចតួច​របស់​លោក​ទេ​។​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636873351251401581
ទៅកាន់ទំព័រ៖