ព្រះត្រៃបិដក ភាគ ៦១

 ​[​១៨៧​]​ ​(​ព្រះរាជា​…​)​ ​អគ្គមហេសី​របស់​យើង​ ​ដែល​មាន​ជាតិ​ស្មើគ្នា​ ​ជា​ស្រី​ស្តាប់​បង្គាប់​ ​ពោល​នូវ​ពាក្យជា​ទីស្រឡាញ់​ ​ប្រកបដោយ​បុត្រ​ ​រូប​ ​និង​យស​ ​លុះអំណាច​សេចក្តី​ប្រាថ្នា​របស់​យើង​។​
 [​១៨៨​]​ ​អ្នក​ដ៏​ចំរើន​ ​លុះ​ក្នុង​កណ្តាប់​ដៃ​សត្រូវ​ដ៏​ធំ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ដ៏​ធំ​ ​ក្នុង​អន្តរាយ​ទីមួយ​នោះ​ដែរ​ឬ​។​ ​ព្រានព្រៃ​បាន​ស្ទុះ​ចូល​ទៅ​សំពង​អ្នក​ដោយ​ដម្បង​ដែរ​ឬ​ ​ដ្បិត​អំពើ​យ៉ាងនេះ​ ​តែង​មាន​ជា​ធម្មតា​ ​ដល់​ពួក​អ្នកធ្វើ​អំពើអាក្រក់​ក្នុងខណៈនោះ​។​
 [​១៨៩​]​ ​(​រាជហង្ស​…​)​ ​បពិត្រមហារាជ​ ​ទូលព្រះបង្គំជាខ្ញុំ​បាន​សេចក្តី​ក្សេមក្សាន្ត​ទេ​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ ​ព្រានព្រៃ​នេះ​ ​មិនដល់​ ​(​នូវ​ភាព​នៃ​ខ្លួន​)​ ​ដូចជា​សត្រូវ​ចំពោះ​ទូលព្រះបង្គំជាខ្ញុំ​តិចតួច​ឡើយ​។​ ​ព្រានព្រៃ​នេះ​ ​ថយ​បន្តិច​ៗ​ ​ក៏បាន​សាកសួរ​ទូលព្រះបង្គំ​ជាមុន​ ​គ្រានោះ​ ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​ ​ជា​បណ្ឌិត​បាន​និយាយ​តប​វិញ​។​ ​ព្រានព្រៃ​បាន​ស្តាប់​ពាក្យ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​នោះ​ហើយ​ ​ក៏បាន​ដល់​នូវ​សេចក្តី​ជ្រះថ្លា​ ​លំដាប់នោះ​ ​ព្រានព្រៃ​បាន​ដោះ​ទូលព្រះបង្គំជាខ្ញុំ​អំពី​អន្ទាក់​ ​ទាំង​បាន​អនុញ្ញាត​ឲ្យ​ទៅ​ដោយ​ស្រួល​ផង​។​ ​ដំណើរ​មក​ក្នុង​សំណាក់​នៃ​ព្រះអង្គ​នេះ​ ​គឺ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​ ​ចង់បាន​ទ្រព្យ​ដល់​ព្រានព្រៃ​នុ៎ះ​ ​បាន​គិត​ហើយ​ដើម្បី​ប្រយោជន៍​ដល់​ព្រានព្រៃ​នុ៎ះ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636873351945701292
ទៅកាន់ទំព័រ៖