ព្រះត្រៃបិដក ភាគ ៦១

 ​[​១៩០​]​ ​(​ព្រះរាជា​…​)​ ​ដំណើរ​មក​របស់​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ជា​ការ​ស្រួល​ណាស់​ហើយ​ ​យើង​មានចិត្ត​ត្រេកអរ​ព្រោះ​ការបាន​ឃើញ​អ្នក​ ​ឯ​ព្រានព្រៃ​នេះ​ ​ចូរ​បានទ្រព្យ​ជាច្រើន​ដរាប​ទល់​អស់ចំណង់​ចុះ​។​
 ​[​១៩១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះរាជា​ជាធំ​ជាង​មនុស្ស​ ​បាន​ញ៉ាំង​នាយ​នេសាទ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​ភោគៈ​តាមដំណើរ​ដែល​សត្វ​បក្សី​ហង្ស​និយាយ​នូវ​ពាក្យ​ដ៏​សុខ​ស្រួល​ដល់​ត្រចៀក​ ​បាន​ពោល​ហើយ​។​
 [​១៩២​]​ ​(​ព្រះរាជា​…​)​ ​អំណាច​ ​(​របស់​យើង​)​ ​ប្រព្រឹត្តទៅ​អស់​ទី​ជាទី​ទ្រង់​ទុក​នូវ​ធម៌​ ​(​ច្បាប់​)​ ​ណា​ ​អ្នក​ដ៏​ចំរើន​ ​ចូរ​ជាធំ​ក្នុង​ទី​ទាំងអស់​នោះ​ ​សូម្បី​តិចតួច​ ​ចូរ​គ្រប់គ្រង​នូវ​ទី​ជាទី​ប្រាថ្នា​ចុះ​។​ ​ម្យ៉ាងទៀត​ ​ទ្រព្យ​ណា​ ​ដទៃ​អាច​សម្រេច​ដើម្បីនឹង​ឲ្យ​ទាន​ ​ឬ​ជា​គ្រឿង​ប្រើប្រាស់​ ​យើង​ឲ្យ​នូវ​ទ្រព្យ​នោះ​ដល់​អ្នក​ ​យើង​នឹង​លះ​នូវ​ភាវៈ​ជាធំ​ដល់​អ្នក​។​
 [​១៩៣​]​ ​ប្រសិនបើ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​ ​ជា​បណ្ឌិត​ ​បរិបូណ៌​ដោយ​ប្រាជ្ញា​នេះ​ ​ពោល​នូវ​ពាក្យ​ដល់​យើង​តាម​សេចក្តី​ប្រាថ្នា​ ​ពាក្យ​នោះ​ ​ជាទីស្រឡាញ់​របស់​យើង​ក្រៃពេក​។​
 [​១៩៤​]​ ​(​ហង្ស​សេនាបតី​…​)​ ​បពិត្រ​ព្រះមហារាជ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ដូចជា​នាគរាជ​ ​(​ចូល​ទៅ​)​ ​កាន់​ចន្លោះ​ ​(​នៃ​ភ្នំ​)​ ​មិន​អាច​នឹង​ក្រាបទូល​តប​បានទេ​ ​ដ្បិត​ការ​ក្រាបទូល​តប​នោះ​ ​មិនមែន​ជា​ច្បាប់​សម្រាប់​ទូលព្រះបង្គំជាខ្ញុំ​ឡើយ​។​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636873352247898577
ទៅកាន់ទំព័រ៖