ព្រះត្រៃបិដក ភាគ ៦១

​ទូលព្រះបង្គំជាខ្ញុំ​ ​ជា​កុមារ​មាន​វ័យ​ស្មើគ្នា​ ​ជា​សំឡាញ់​នឹង​ព្រះអង្គ​ ​ឋិតនៅ​ក្នុង​អំណាចចិត្ត​របស់​ព្រះអង្គ​ ​ដែល​ជា​ចិត្ត​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​ជាង​ពួក​នៃ​ហង្ស​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ប្រាកដជា​សេនាបតី​របស់​ព្រះអង្គ​ ​លុះ​ទូលព្រះបង្គំជាខ្ញុំ​ហើរ​ទៅ​អំពី​ទីនេះ​ ​នឹង​ថ្លែង​សេចក្តី​ក្នុង​កណ្តាល​ញាតិ​ដោយ​ប្រការ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ជាង​ពួក​បក្សី​ ​ទូលព្រះបង្គំ​លះ​ចោល​ព្រះអង្គ​ ​ហើយ​ទៅ​អំពី​ទីនេះ​ ​នឹង​ប្រាប់​ ​(​ដំណឹង​)​ ​របស់​ព្រះអង្គ​ដូចម្តេច​ ​ទូលព្រះបង្គំ​នឹង​លះបង់​ជីវិត​ក្នុង​ទីនេះ​ ​មិន​អាច​នឹង​ធ្វើអំពើ​មិន​ប្រសើរ​ទេ​។​
 [​២០១​]​ ​(​រាជហង្ស​…​)​ ​ម្នាល​សុ​មុ​ខៈ​ ​នុ៎ះ​ជា​ធម៌​ ​(​របស់​បោរាណ​ក​បណ្ឌិត​ទាំងឡាយ​)​ ​ព្រោះថា​ ​អ្នក​ឋិតនៅ​ក្នុង​គន្លង​របស់​ជន​ដ៏​ប្រសើរ​ ​មិន​អាច​លះបង់​នូវ​យើង​ដែល​ជា​ម្ចាស់​ផង​ ​ជា​សំឡាញ់​ផង​។​ ​ដ្បិតថា​ ​កាល​យើង​សំឡឹង​មើល​អ្នក​ ​សេចក្តី​ភ័យ​ក៏​មិនកើត​សោះ​ទេ​ ​អ្នក​បាន​ញ៉ាំង​យើង​ ​ដែល​មាន​សភាព​យ៉ាងនេះ​ ​ឲ្យបាន​នូវ​ជីវិត​។​
 [​២០២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​កាលដែល​ហង្ស​ដ៏​ប្រសើរ​ ​(​ពីរ​)​ ​មានការ​ប្រព្រឹត្តិ​ដ៏​ប្រសើរ​ ​កំពុង​ប្រឹក្សា​គ្នា​ ​យ៉ាងនេះ​ដូច្នេះ​ ​នាយ​នេសាទ​កាន់​ដម្បង​ប្រញាប់​មកដល់​ភ្លាម​។​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636873353181501976
ទៅកាន់ទំព័រ៖