ព្រះត្រៃបិដក ភាគ ៦១

​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​ ​លុះ​បានឃើញ​នាយ​នេសាទ​នោះ​មកដល់​ ​ក៏​ឋិតនៅ​ខាងមុខ​រាជហង្ស​ ​ហើយ​លួងលោម​រាជហង្ស​ដែល​កំពុង​ភ័យ​ ​រួច​បាន​ស្រែក​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ជាង​សត្វស្លាប​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ព្រោះថា​បក្សី​ទាំងឡាយ​ប្រហែល​ព្រះអង្គ​ ​រមែង​មិន​ភ័យ​ទេ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​នឹង​ប្រកប​សេចក្តី​ព្យាយាម​ដ៏​សមគួរ​ ​ដែល​អាស្រ័យ​នូវ​ធម៌​ ​ព្រះអង្គ​នឹង​រួចចាក​អន្ទាក់​ជា​ឆាប់​ ​ដោយ​សេចក្តី​ព្យាយាម​នោះ​មិនខាន​។​
 [​២០៣​]​ ​នាយ​នេសាទ​ ​បានឮ​សុភាសិត​របស់​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​នោះ​ហើយ​ ​ក៏​ព្រឺរោម​ ​បង្អោន​នូវ​អញ្ជលី​ ​ចំពោះ​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​នោះ​ថា​ ​អ្នកជា​បក្សី​ពោល​នូវ​ភាសា​របស់​មនុស្ស​ ​ពោល​ពាក្យ​ដ៏​ប្រសើរ​ ​បញ្ចេញ​នូវ​វាចា​ជា​របស់​មនុស្ស​ ​ដែល​អញ​មិនធ្លាប់​ឮ​ ​មិនធ្លាប់​ឃើញ​។​ ​បក្សី​នេះ​ត្រូវជា​អ្វី​នឹង​អ្នក​ ​អ្នកជា​សត្វ​រួចហើយ​ ​ចូល​មករ​ក​សត្វ​ជាប់​ ​ពួក​បក្សី​ហើរ​ចោល​អស់ទៅហើយ​ ​ម្តេច​ក៏​អ្នក​ក្រាញ​នៅតែ​ម្នាក់ឯង​។​
 [​២០៤​]​ ​(​ហង្ស​សេនាបតី​…​)​ ​ឱ​ព្រានព្រៃ​ជាស​ត្រូវ​នឹង​បក្សី​ ​ឯ​រាជហង្ស​នោះ​ជា​ព្រះរាជា​របស់ខ្ញុំ​ ​ខ្ញុំ​ជា​សេនាបតី​របស់​រាជហង្ស​នោះ​ ​ខ្ញុំ​មិន​អាច​លះ​ចោល​ស្តេច​បក្សី​នោះ​ ​ក្នុង​កាល​មាន​សេចក្តី​អន្តរាយ​ទេ​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636873353407554906
ទៅកាន់ទំព័រ៖