ព្រះត្រៃបិដក ភាគ ៦១
ព្រះអង្គសោកស្តាយ ព្រោះតែស្រ្តីទាំងឡាយ ធម្មតា ស្រ្តីទាំងឡាយដូចជាខ្យល់កួចយកនូវក្លិនទាំងល្អ ទាំងអាក្រក់ទាំងពីរ ឬដូចជាក្មេងល្ងង់ ចាប់យកផ្លែឈើទាំងខ្ចីទាំងទុំ ពុំនោះសោត ដូចមនុស្សខ្វាក់ ជាអ្នកស្រេកឃ្លាន កាន់យកអាមិសៈ (ទាំងល្អ ទាំងអាក្រក់)។ ព្រះអង្គមិនដឹងនូវការវិនិច្ឆ័យក្នុងប្រយោជន៍ទាំងឡាយ ដូចជាមនុស្សល្ងង់ ប្រាកដដល់ទូលព្រះបង្គំ លុះដល់កាលជាទីស្លាប់ នៅតែមិនដឹងអំពើដែលគួរធ្វើ និងមិនគួរធ្វើឡើយ។ ព្រះអង្គជាបុគ្គលឆ្កួតពាក់កណ្តាល និយាយផ្តេសផ្តាស ព្រោះថា ព្រះអង្គសំគាល់នូវស្រី្តទាំងឡាយថាប្រសើរបំផុត ព្រោះថា ស្ត្រីទាំងនេះជាសាធារណៈដល់ជនច្រើន ដូចជារោងសុរា ជាសាធារណៈដល់ពួកអ្នកលេង។ មួយទៀត ស្ត្រីទាំងនេះ មានមាយាដូចជាថ្ងៃបណ្តើរកូន ជាទីសោយសោក ជាទីកើតនៃរាគ ជាទីឧបទ្រព ស្រ្តីទាំងនេះ មានអធ្យាស្រ័យដ៏រឹងរូស ជាចំណងសម្រាប់ចង ជាអន្ទាក់នៃសេចក្តីស្លាប់ ជាគុហាសម្រាប់នៅ (របស់មច្ចុរាជ) បុរសណា ទុកចិត្តក្នុងស្រ្តីទាំងនោះ បណ្តាបុរសទាំងឡាយ បុរសនោះឈ្មោះថា បុរសថោកទាប។
ID: 636873354092584087
ទៅកាន់ទំព័រ៖