ព្រះត្រៃបិដក ភាគ ៦១
ពួកពិសេសរបស់ព្រះរាជា កុំវះនូវយើងក្នុងរោងគ្រួ ក្នុងថ្ងៃនេះ យ៉ាងណា (អ្នកចូរធ្វើ) យ៉ាងនោះចុះ ដ្បិតសម្បុរស្លាបសម្លាប់អ្នក (និង) យើង ដូចផ្លែឫស្សីសម្លាប់នូវដើមឫស្សី។ អ្នករួច (ជាមួយនឹងយើង) ហើយមិនចង់ហើរទៅ ចូលមករកចំណងដោយខ្លួនឯងវិញ ថ្ងៃនេះ អ្នកនោះដល់នូវសេចក្តីសង្ស័យ (ក្នុងជីវិត) អ្នកចូរកាន់យកនូវប្រយោជន៍ចុះ កុំបានតែមាត់ឡើយ។
[២១២] អ្នកនោះ ចូរប្រកបព្យាយាមដ៏សមគួរ ប្រកបដោយធម៌ ប្រព្រឹត្តនូវការស្វែងរកនូវជីវិតឲ្យដល់យើង ដោយព្យាយាមរបស់អ្នកចុះ។
[២១៣] (ហង្សសេនាបតី…) បពិត្រព្រះអង្គដ៏ប្រសើរជាងសត្វស្លាប ព្រះអង្គកុំខ្លាចឡើយ ដ្បិតសត្វទាំងឡាយប្រហែលព្រះអង្គ រមែងមិនខ្លាច ទូលព្រះបង្គំជាខ្ញុំនឹងប្រកបនូវព្យាយាមដ៏សមគួរ ប្រកបដោយធម៌ ព្រះអង្គនឹងរួចចាកអន្ទាក់យ៉ាងឆាប់ដោយព្យាយាមរបស់ទូលព្រះបង្គំជាខ្ញុំ។
[២១៤] (អភិសម្ពុទ្ធគាថា) ព្រានព្រៃនោះ បានចូលទៅកាន់ទ្វារព្រះរាជវាំងទាំងអម្រែក ហង្ស (ពោលថា) អ្នកទាំងឡាយ ចូរក្រាបទូលព្រះរាជាថា ខ្ញុំជារាជហង្សឈ្មោះធតរដ្ឋៈនេះមកហើយ។
ID: 636873354551460333
ទៅកាន់ទំព័រ៖