ព្រះត្រៃបិដក ភាគ ៦១

 ​[​២២៤​]​ ​ព្រះអង្គ​បាន​ឲ្យ​គេ​ធ្វើ​ស្រះ​បោក្ខរណី​ឈ្មោះ​ខេមា​នោះ​ ​តាម​សំដី​នៃ​ពួក​ព្រាហ្មណ៍​ ​ម្យ៉ាងទៀត​ ​ព្រះអង្គ​ឲ្យ​គេ​ឃោសនា​នូវ​អភ័យ​គ្រប់ទិស​ទាំង​ ​១០​ ​នេះ​។​ ​ថាបើ​ក​ឲ្យ​សត្វ​បក្សី​ចុះ​កាន់​ស្រះ​បោក្ខរណី​ដែល​មាន​ទឹក​ដ៏​ថ្លា​ស្អាត​ចុះ​ ​ដ្បិត​មាន​វត្ថុ​សម្រាប់​ទំពាស៊ី​ ​ក្នុង​ស្រះ​នោះ​ជាច្រើន​ ​ទាំង​មិន​មានការ​បៀតបៀន​នូវ​ពួក​សត្វ​បក្សី​ក្នុង​ស្រះ​នោះ​ទេ​។​ ​ពួក​ទូលព្រះបង្គំជាខ្ញុំ​បានឮ​នូវ​អភ័យ​នេះ​ ​ដែល​ព្រះអង្គ​ឲ្យ​ឃោសនា​ហើយ​ ​បាន​ជាម​ក​ក្នុង​សំណាក់​នៃ​ព្រះអង្គ​ ​ទូលព្រះបង្គំជាខ្ញុំ​ទាំងនោះ​ ​ជាប់​ដោយ​អន្ទាក់​របស់​ព្រះអង្គ​ ​នេះ​ហើយ​ជា​សំដី​កុហក​របស់​ព្រះអង្គ​។​ ​បុគ្គល​ធ្វើ​នូវ​មុសាវាទ​ផង​ ​នូវ​សេចក្តី​លោភ​ ​គឺ​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ផង​ ​ឲ្យ​ជា​ប្រធាន​ ​រមែង​កន្លង​នូវ​បដិសន្ធិ​ក្នុង​លោក​ទាំងពីរ​ ​ហើយ​ចូល​ទៅកាន់​ទី​មិន​មាន​សេចក្តី​ត្រេកអរ​ ​(​នរក​)​។​
 ​[​២២៥​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​សុ​មុ​ខៈ​ ​យើង​មិនមែន​ប្រទូស្ត​អ្នក​ទេ​ ​យើង​មិនមែន​ចាប់​អ្នក​ ​ព្រោះ​សេចក្តី​លោភ​ទេ​ ​យើង​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ ​ជា​បណ្ឌិត​ ​មាន​ប្រាជ្ញា​ដ៏​ល្អិត​ ​ជា​អ្នក​គិត​នូវ​អាថ៌កំបាំង​។​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ហង្ស​ទាំងឡាយ​បាន​មក​ក្នុង​ទីនេះ​ ​ពោល​នូវ​វាចា​មានប្រយោជន៍​ ​ម្នាល​សុ​មុ​ខៈ​ជា​សំឡាញ់​ ​ព្រោះហេតុនោះ​ ​បាន​ជា​យើង​ប្រាប់​នាយ​នេសាទ​នេះ​ ​ឲ្យ​ចាប់​ ​(​អ្នក​)​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636873355552827608
ទៅកាន់ទំព័រ៖