ព្រះត្រៃបិដក ភាគ ៦១
[២៣៨] (ព្រះរាជា…) យើងបានគោរពនូវពួកសប្បុរស វៀរបង់នូវពួកអសប្បុរស យើងបានលះបង់នូវអធម៌ ហើយប្រព្រឹត្តតាមធម៌តែម្យ៉ាង។
[២៣៩] (រាជហង្ស…) បពិត្រក្សត្រ ព្រះអង្គទ្រង់រំពឹងនូវកាលជាអនាគតដ៏វែងដែរឬ ព្រះអង្គស្រវឹងក្នុងអារម្មណ៍ ជាទីតាំងនៃសេចក្តីស្រវឹងហើយ មិនតក់ស្លុតនឹងបរលោកទេឬ។
[២៤០] (ព្រះរាជា…) ម្នាលបក្សី យើងតែងប្រមើលមើលនូវកាលអនាគតដ៏វែង យើងឋិតនៅក្នុងធម៌ ១០ ប្រការ មិនតក់ស្លុតនឹងបរលោកឡើយ។ (ធម៌ ១០ ប្រការ គឺ) ទាន ១ សីល ១ បរិច្ចាគ ១ ភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ តបៈ គឺឧបោសថសីល ១ ការមិនក្រោធ ១ ការមិនបៀតបៀន ១ ខន្តី ១ កិរិយាមិនភា្លត់ ១។ យើងឃើញនូវកុសលធម៌ទាំងនេះ ឋិតនៅក្នុងខ្លួន លំដាប់នោះ បីតិ និងសោមនស្សជាច្រើន កើតឡើងដល់យើង ដោយប្រការដូច្នេះ។ ឯបក្សីឈ្មោះសុមុខៈ មិនបានគិត ហើយបញ្ចេញនូវវាចាដ៏ទ្រគោះ ព្រោះតែមិនបានដឹងច្បាស់នូវការប្រទូស្តក្នុងចិត្តរបស់យើង។ បក្សីនោះ
ID: 636873357048543158
ទៅកាន់ទំព័រ៖