ព្រះត្រៃបិដក ភាគ ៦១

​លុះ​ខឹង​ហើយ​ ​ក៏​បញ្ចេញ​នូវ​វាចា​ដ៏​ទ្រគោះ​ ​ដោយ​ឥតគំនិត​ ​(​ពោល​)​ ​នូវ​ទោស​ទាំងឡាយ​ដែល​មិន​មាន​ក្នុង​ពួក​យើង​ ​ពាក្យ​នេះ​មិនមែន​ដូច​ពាក្យ​នៃ​បុគ្គល​មាន​ប្រាជ្ញា​ ​(​ពោល​ហើយ​)​ ​ទេ​។​
 [​២៤១​]​ ​(​ហង្ស​សេនាបតី​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ពួក​មនុស្ស​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មាន​សេចក្តី​ភ្លាំងភ្លាត់​នោះ​ ​ព្រោះ​ពោល​ពាក្យ​ដោយ​រួសរាន់​ពេក​ ​ដ្បិត​កាលដែល​រាជហង្ស​ ​ឈ្មោះ​ធ​ត​រដ្ឋៈ​ ​ជាប់ចំណង​ ​ទូលព្រះបង្គំជាខ្ញុំ​មាន​សេចក្តី​ទុក្ខ​ដ៏​ធំ​។​ ​បពិត្រ​ព្រះអង្គ​ជា​រាជ​កុញ្ជរ​ ​ព្រះអង្គ​ ​(​ជាទី​ពឹង​)​ ​នៃ​ពួក​ទូលព្រះបង្គំជាខ្ញុំ​ ​ដូចជា​បិតា​ ​(​ជាទី​ពឹង​)​ ​នៃ​កូន​ ​ឬដូច​ធរណី​ ​(​ជាទី​ពឹង​)​ ​នៃ​ពួកភូត​ ​សូម​ព្រះអង្គ​អត់ទោស​ដល់​ទូលព្រះបង្គំជាខ្ញុំ​ទាំងឡាយ​ ​ដែល​ត្រូវ​សេចក្តី​ខុស​គ្រប​សង្កត់​។​
 [​២៤២​]​ ​(​ព្រះរាជា​…​)​ ​យើង​រីករាយ​ចំពោះ​អ្នក​យ៉ាងនេះ​ ​ព្រោះថា​ ​អ្នក​មិន​លាក់​នូវ​ភាវៈ​នៃ​ចិត្ត​ដ៏​កំបាំង​របស់​ខ្លួន​ ​ម្នាល​បក្សី​ ​អ្នក​បាន​ទំ​លាយ​ចោល​នូវ​ចិត្តរឹង​ត្អឹង​ ​ម្នាល​បក្សី​ ​អ្នកជា​សត្វ​មានចិត្ត​ត្រង់​។​
 [​២៤៣​]​ ​រតនៈ​ណាមួយ​ ​គឺ​ប្រាក់​ ​មាស​ ​កែវ​មុក្តា​ ​កែវ​ពៃទូរ្យ​ជាច្រើន​ ​មាននៅ​ក្នុង​ព្រះរាជនិវេសន៍​ក្នុង​ដែន​កាសី​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636873357291537057
ទៅកាន់ទំព័រ៖