ព្រះត្រៃបិដក ភាគ ៦១
[១៩] (ព្រះមហាសត្វ…) សេចក្តីពិតថា បុគ្គលមិនគួរដល់នូវសេចក្តីអផ្សុកបែបនេះ ក្នុងព្រៃដែលរុងរឿងដោយពន្លឺ ជាទីគឹកកងដោយពួកគន្ធព្វ និងស្រីទេពអប្សរ ជាទីនៅនៃឥសីទាំងឡាយ ជាព្រៃមានតាំងពីយូរយារណាស់ហើយនេះឡើយ។ មិត្រទាំងឡាយ មានខ្លះ មិនមានខ្លះ ជនទាំងឡាយគួរធ្វើនូវសេចក្តីស្រឡាញ់ចំពោះញាតិ និងមិត្រ មនុស្សណាមិនដឹងថា អាត្មាអញកើតមកពីណា មនុស្សនេះគម្រក់ ត្រូវមាតុគ្រាមបង្វឹកបានទាំងថ្ងៃ ដោយហេតុអ្វី។ ធម្មតាមិត្រទាំងឡាយ រមែងជាប់តគ្នា ដោយការនៅរួមរឿយៗ មិត្រនោះឯង រមែងលាកចិត្តដោយការមិនបាននៅរួមគ្នារបស់បុរសដែលមិនបានទៅមករកគ្នា។
ID: 636873166292622544
ទៅកាន់ទំព័រ៖