ព្រះត្រៃបិដក ភាគ ៦១
[២៥៣] (មាតលិទេវបុត្រ…) បុរសបូជាស្រះក្តី ទន្លេឈ្មោះពហុកា ឬស្រះបោក្ខរណីឈ្មោះគយាក្តី កំពង់ឈ្មោះទោណៈ ឬកំពង់ឈ្មោះតិម្ពរុក្តី ទន្លេដ៏ធំមានខ្សែទឹកដ៏រហ័សក្តី។ ការបូជារបស់បុរសនោះក្នុងទីនោះ រមែងមាន (ផល) ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យរបស់បុរសនោះ ក្នុងទីទាំងនោះ ក៏មានផលដែរ ព្រោះថា បុរសនោះ កាលបើភ្ញៀវអង្គុយនៅហើយ មិនគួរបរិភោគភោជនម្នាក់ឯងទេ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង បរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគភោជនម្នាក់ឯង មិនបានសេចក្តីសុខទេ។
[២៥៤] (បញ្ចសិក្ខទេវបុត្ត…) បុគ្គលណា កាលបើភ្ញៀវអង្គុយនៅហើយ បរិភោគភោជនម្នាក់ឯង បុគ្គលនោះឈ្មោះថាលេបសន្ទូចដែលមានខ្សែដ៏វែង ព្រមទាំងចំណង។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសុខទេ។
ID: 636873358341187093
ទៅកាន់ទំព័រ៖