ព្រះត្រៃបិដក ភាគ ៦១

 [​២៥៩​]​ ​អ្នកជា​ញាតិ​របស់​យើង​ក្នុង​ជាតិមុន​ ​អ្នកនោះ​ឈ្មោះ​កោសិយៈ​ ​ជា​បុគ្គល​កំណាញ់​ ​មានធម៌​ដ៏​លាមក​ ​យើង​មក​ក្នុង​ទីនេះ​ ​ដើម្បី​ប្រយោជន៍​ដល់​អ្នក​តែ​ម្យ៉ាង​ថា​ ​ញាតិ​របស់​យើង​ដែល​មានធម៌​ដ៏​លាមក​ ​កុំទៅ​កាន់​នរក​ឡើយ​។​ ​
 ​[​២៦០​]​ ​(​កោសិយៈ​សេដ្ឋី​…​)​ ​អ្នក​ទាំងឡាយ​នោះ​ ​ជា​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ខ្ញុំ​ដោយពិត​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​បាន​ប្រៀនប្រដៅ​ខ្ញុំ​ដោយ​ល្អ​ ​ខ្ញុំ​នោះ​នឹង​ធ្វើតាម​ពាក្យ​ទាំងអស់​ ​ដែល​អ្នក​ទាំងឡាយ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​បាន​ពោល​ហើយ​ដូច្នោះ​។​ ​ខ្ញុំ​នោះ​វៀរចាក​សេចក្តី​កំណាញ់​ ​ក្នុងថ្ងៃនេះ​ឯង​ ​ខ្ញុំ​មិន​ធ្វើអំពើ​អាក្រក់​តិចតួច​ ​ខ្ញុំ​មិនមែន​ជា​មិន​ឲ្យ​វត្ថុ​តិចតួច​ទេ​ ​បើ​ខ្ញុំ​មិនទាន់​បាន​ឲ្យ​ទាន​ទឹក​ ​មិន​ផឹក​នូវ​ទឹក​ទេ​។​ ​បពិត្រ​ព្រះ​វាសវៈ​ ​កាល​ខ្ញុំ​ឲ្យ​ទាន​សព្វកាល​យ៉ាងនេះ​ ​ភោគៈ​ទាំងឡាយ​របស់ខ្ញុំ​ ​មុខ​ជា​នឹង​អស់​ទៅ​ ​បពិត្រ​សក្កៈ​ ​ត​អំពី​នេះ​ទៅ​ ​ខ្ញុំ​នឹង​លះ​នូវ​កាម​ទាំងឡាយ​ ​តាម​ចំណែក​ ​ហើយ​បួស​។​
 [​២៦១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ទេវធីតា​នោះ​ ​ដែល​ទេវរាជ​រក្សា​ហើយ​ ​ក៏​រីករាយ​លើ​ភ្នំ​គន្ធមាទន៍​ដ៏​ប្រសើរ​ ​ដែល​ជា​ភ្នំ​ខ្ពង់ខ្ពស់​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636873358905099347
ទៅកាន់ទំព័រ៖