ព្រះត្រៃបិដក ភាគ ៦១

 ​[​២៦២​]​ ​(​ពួក​ទេវធីតា​…​)​ ​បពិត្រ​នារទ​តាបស​ដ៏​ឧត្តម​ ​សូម​លោក​រមិលមើល​នូវ​ពួក​យើង​ចុះ​ ​បើ​លោក​ប្រាថ្នា​នឹង​ឲ្យ​ដល់​នាង​ណា​ ​សូម​លោក​បោះ​ផ្កា​នោះ​សំដៅ​ទៅ​នាង​នោះ​ ​បពិត្រ​នារទ​តាបស​ ​ព្រោះថា​ ​បណ្តា​ពួក​យើង​ ​បើ​លោក​ឲ្យ​ដល់​នាង​ណា​ ​នាង​នោះ​ឯង​ ​យើង​សន្មត​ថា​ ​ប្រសើរ​បំផុត​ជាងគេ​។​
 [​២៦៣​]​ ​(​នារទ​តាបស​…​)​ ​នែនាង​មានខ្លួន​ដ៏​ល្អ​ ​សំដី​នេះ​មិន​គួរ​ទេ​ ​បុគ្គល​ដូចម្តេច​ ​ដែល​ហៅថា​ព្រាហ្មណ៍​ ​បុគ្គល​ដូចម្តេច​ ​គួរ​ពោល​ពាក្យ​ដែល​នាំ​បង្ក​ជំលោះ​ ​បើ​នាង​ទាំងឡាយ​មិនដឹង​ធម៌​ដ៏​ខ្ពង់ខ្ពស់​ក្នុង​លោក​នេះ​ទេ​ ​ចូរ​ទៅ​សួរ​ព្រះឥន្ទ្រ​ ​ដែល​ជាធំ​ជាង​ពួក​ទេវតា​ចុះ​។​
 [​២៦៤​]​ ​ពួក​ទេវធីតា​ទាំងនោះ​ ​ដែល​នារទ​តាបស​បាន​ពោល​យ៉ាងនេះ​ហើយ​ ​ក៏​មានចិត្ត​ក្រេវក្រោធ​យ៉ាង​ក្រៃលែង​ ​ជា​ស្រ្តី​ស្រវឹង​ដោយ​សេចក្តី​ស្រវឹង​នឹង​សម្បុរ​ ​ហើយ​បាន​ទៅកាន់​សំណាក់​ព្រះឥន្ទ្រ​ ​ជា​សហស្ស​ចក្ខុ​ ​រួច​សួរ​នូវ​ព្រះឥន្ទ្រ​ដែល​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​(​បណ្តា​ពួក​យើង​)​ ​នាង​ណា​ប្រសើរ​ជាងគេ​។​
 ​[​២៦៥​]​ ​ព្រះឥន្ទ្រ​ដ៏​ប្រសើរ​ជាង​ពួក​ទេវតា​ ​ដែល​ពួក​ទេវតា​តែង​ប្រណម្យ​អញ្ជលី​ ​លុះ​បានឃើញ​នូវ​ពួក​ទេវធីតា​ទាំងនោះ​ ​មានចិត្ត​ខ្វល់ខ្វាយ​ ​ក៏បាន​ពោលតប​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636873359381616602
ទៅកាន់ទំព័រ៖