ព្រះត្រៃបិដក ភាគ ៦១

​នែនាង​មានជោគ​ល្អ​ ​នាង​ទាំង​អស់​ប្រហែល​ៗ​ ​គ្នា​ទេ​ ​ម្នាលនាង​ដ៏​ចំរើន​ ​ចុះ​បុគ្គល​ណា​ហ្ន៎​ ​បាន​ពោល​ពាក្យ​ដែល​នាំ​បង្ក​ជំលោះ​។​
 [​២៦៦​]​ ​(​ពួក​ទេវធីតា​…​)​ ​នារទ​តាបស​ណា​ ​ជាម​ហា​មុនី​ ​អាច​ត្រាច់​ទៅ​ក្នុង​លោក​ទាំងអស់​បាន​ ​ឋិតនៅ​ក្នុង​ធម៌​ ​មាន​ព្យាយាម​ដ៏​ទៀងទាត់​ ​នារទ​តាបស​នោះ​ ​បាន​ពោល​នឹង​ពួក​យើង​លើ​ភ្នំ​ដ៏​ប្រសើរ​ ​ឈ្មោះ​គន្ធមាទន៍​ថា​ ​បើ​នាង​ទាំងឡាយ​ ​មិនដឹង​នូវ​ធម៌​ដ៏​ឧត្តម​ក្នុង​លោក​នេះ​ទេ​ ​ចូរ​ទៅ​សួរ​ព្រះឥន្ទ្រ​ ​ដែល​ជាធំ​ជាង​ពួក​ទេវតា​ចុះ​។​
 [​២៦៧​]​ ​(​ព្រះឥន្ទ្រ​…​)​ ​ម្នាលនាង​មានខ្លួន​ដ៏​ប្រសើរ​ ​តាបស​ឯណោះ​ ​ជាម​ហា​មុនី​ ​ជា​អ្នក​ត្រាច់​ទៅ​ក្នុង​ព្រៃធំ​ ​បើមិនទាន់​ឲ្យ​ទាន​ ​មិន​បរិភោគ​នូវ​ភត្ត​ទេ​ ​កោសិយ​តាបស​នោះ​ ​ពិចារណា​ហើយ​ ​ទើប​ឲ្យ​នូវ​ទាន​ទាំងឡាយ​ ​ព្រោះថា​ ​តាបស​នោះ​ ​នឹង​ឲ្យ​ផ្កា​ដល់​នាង​ណា​ ​នាង​នោះ​ឯង​ ​ពេញជា​ប្រសើរ​ជាងគេ​។​
 ​[​២៦៨​]​ ​តាបស​ឯណោះ​នោះ​ ​គង់នៅ​ក្នុង​ទិសខាងត្បូង​នៃ​ភ្នំ​ហិមវ័ន្ត​ ​ប្រប​ឆ្នេរទន្លេ​គង្គា​ ​កោសិយ​តាបស​នោះ​ ​បាន​ទឹក​ ​និង​ភោជន​ដោយ​កម្រ​ ​ម្នាល​មាត​លិ​ទេវបុត្ត​ ​ជា​ទេវ​សារ​ថិ​ ​អ្នក​ចូរ​ញ៉ាំង​សុធាភោជន​ ​ឲ្យ​សម្រេច​ដល់​កោសិយ​តាបស​ចុះ​។​
 [​២៦៩​]​ ​មាត​លិ​ទេវបុត្ត​នោះ​ ​លុះ​ព្រះឥន្ទ្រ​ប្រសើរ​ជាង​ទេវតា​ប្រើ​ហើយ
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636873359696154593
ទៅកាន់ទំព័រ៖