ព្រះត្រៃបិដក ភាគ ៦១
ក៏ឡើងជិះទេវរថ ដែលទឹមដោយសេះមួយពាន់ ហើយចូលទៅកាន់អាស្រមយ៉ាងរហ័ស មិនបង្ហាញកាយឲ្យឃើញ ស្រាប់តែប្រគេននូវសុធាភោជន ដល់តាបសជាអ្នកប្រាជ្ញ។
[២៧០] (កោសិយតាបស…) កាលដែលអាត្មាអញបំរើនូវការបូជាភ្លើង និងព្រះអាទិត្យដ៏ឧត្តម ដែលបន្ទោបង់នូវងងឹតក្នុងលោក អ្នកណាហ្ន៎ ដូចព្រះវាសវៈ កន្លងនូវពួកទេវតាទាំងអស់ ដាក់សុធាភោជនលើដៃទាំងពីររបស់អញឬ។ សុធាភោជននោះ ដ៏សដូចជាស័ង្ខ គួររមិលមើល រកអ្វីប្រៀបគ្មាន ជាភោជនស្អាត មានក្លិនក្រអូប មានសភាពគួរពេញចិត្តយ៉ាងចំឡែក ភ្នែករបស់អញតាំងអំពីកើតមក មិនដែលឃើញសោះឡើយ ទេវតាណាហ្ន៎ ដាក់នូវសុធាភោជនលើដៃទាំងពីររបស់អញឬ។
[២៧១] (មាតលិទេវបុត្ត…) បពិត្រលោកជាមហាមុនី អ្នកស្វែងរកនូវគុណដ៏ធំ ខ្ញុំដែលព្រះឥន្ទ្រជាធំបានប្រើមក ខ្ញុំក៏បាននាំសុធាភោជនយ៉ាងរួសរាន់ លោកបានស្គាល់នូវខ្ញុំថាឈ្មោះមាតលិទេវបុត្ត ជាទេវសារថិ សូមលោកឆាន់នូវភត្តដ៏ឧត្តមចុះ លោកកុំប្រកែករារាំងឡើយ។ ឯសុធាភោជននោះ លុះលោកបរិភោគហើយ រមែងកំចាត់បង់បាបធម៌ ១២ យ៉ាងបាន គឺសេចក្តីឃ្លាន ១ ការស្រេក ១ សេចក្តីអផ្សុក ១ ក្រវល់ក្រវាយ កាយ ១ លំបាកកាយ ១
ID: 636873359918637318
ទៅកាន់ទំព័រ៖