ព្រះត្រៃបិដក ភាគ ៦១

​ក្រោធ​ ​១​ ​ចង​សេចក្តី​ក្រោធ​ក្នុងចិត្ត​ ​១​ ​ឈ្លោះប្រកែក​ ​១​ ​ញុះញង់​ ​១​ ​ត្រជាក់​ ​១​ ​ក្តៅ​ ​១​ ​ខ្ជិល​ ​១​ ​ដ្បិត​ភោជន​នេះ​ ​មាន​រស​ដ៏​ឧត្តម​។​
 [​២៧២​]​ ​(​កោសិយៈ​…​)​ ​ម្នាល​ទេវបុត្ត​ឈ្មោះ​មាត​លិ​ ​ការដែល​អាត្មា​មិនបាន​ឲ្យ​ទាន​ជាមុន​សិន​ ​ហើយ​បរិភោគ​ ​មិន​គួរ​ទេ​ ​ព្រោះ​វត្ថុ​នេះ​ ​ជា​វត្ថុ​ឧត្តម​របស់​អាត្មា​ ​ឯ​ការ​បរិភោគ​តែម្នាក់ឯង​ ​ជា​អំពើ​ដែល​ព្រះ​អរិយៈ​មិន​បូជា​ឡើយ​ ​មួយទៀត​ ​បុគ្គល​អ្នក​មិនបាន​ចែករំលែក​ ​រមែង​មិនបាន​នូវ​សេចក្តី​សុខ​ទេ​។​
 [​២៧៣​]​ ​ពួក​ជន​ណាមួយ​ ​ជា​អ្នកសម្លាប់​ស្រ្តី​ ​ជា​អ្នក​ប្រព្រឹត្ត​បរទារកកម្ម​ ​ឬក៏​ពួក​ជន​ណា​ ​ជា​អ្នក​ប្រទូស្ត​មិត្ត​ ​ជេរប្រទេច​ពួក​បុគ្គល​អ្នកមាន​វត្ត​ល្អ​ ​ជន​ទាំងអស់​នោះ​ ​សុទ្ធតែ​មាន​សេចក្តី​កំណាញ់​ដ៏​ថោកទាប​ជា​គំរប់​ប្រាំ​ ​ព្រោះហេតុនោះ​ ​អាត្មា​បើ​មិនបាន​ឲ្យ​ ​សូម្បី​នូវ​ទឹក​ ​ក៏​មិន​បរិភោគ​ទេ​។​ ​មួយទៀត​ ​អាត្មា​នោះ​ ​ត្រូវតែ​ឲ្យ​ទាន​ដែល​អ្នកប្រាជ្ញ​សរសើរ​ហើយ​ ​ដល់​ស្រ្តី​ ​ឬ​បុរស​ ​ដ្បិត​បុគ្គល​អ្នកមាន​សទ្ធា​ ​អ្នកដឹង​នូវ​ពាក្យ​ស្មូម​ ​ប្រាសចាក​សេចក្តី​កំណាញ់​ទាំង​នុ៎ះ​ ​លោក​សន្មត​ថា​ ​ជា​អ្នកមាន​សច្ចៈ​ដ៏​ស្អាត​ក្នុង​លោក​នេះ​។​
 [​២៧៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ ​នាងកញ្ញា​ទាំង​ ​៤​ ​នាក់​ ​ដែល​មាន​ស្បែក​ដូចជា​មាស​ឈ្មោះ​ ​អាសា​ ​១​ ​សទ្ធា​ ​១​ ​សិរី​ ​១​ ​ហិរី​ ​១​ ​ដែល​ព្រះឥន្ទ្រ​ប្រសើរ​ជាង​ទេវតា​ ​បាន​យល់ព្រម​ប្រើ​ទៅ​ហើយ
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636873360221124619
ទៅកាន់ទំព័រ៖