ព្រះត្រៃបិដក ភាគ ៦១

​នាង​ក៏​មកកាន់​អាស្រម​ជាទី​នៅ​នៃ​កោសិយ​តាបស​នោះ​។​ ​កោសិយ​តាបស​ ​បានឃើញ​នាងកញ្ញា​ទាំង​ ​៤​ ​នោះ​ ​ដែល​មានចិត្ត​ត្រេកអរ​យ៉ាង​លើសលុប​ទាំងអស់គ្នា​ ​មាន​វណ្ណៈ​ដ៏​ល្អ​ដូច​អណ្តាត​ភ្លើង​ឋិតនៅ​ក្នុង​ទិស​ទាំងបួន​ ​ហើយ​បាន​ពោល​ដូច្នេះ​ក្នុង​ទី​ចំពោះមុខនៃ​មាត​លិ​ទេវបុត្ត​ថា​ ​ម្នាល​ទេវតា​ ​នាង​ជា​អ្វី​ ​មាន​កាយ​ប្រដាប់​ហើយ​ ​បាន​ញ៉ាំង​ទិសខាងកើត​ឲ្យ​ភ្លឺ​ ​ដូចជា​ផ្កាយព្រឹក​ដ៏​ប្រសើរ​ ​ម្នាលនាង​មាន​រាងកាយ​ដូចជា​រូប​ប្រៀប​ ​ជា​វិការៈ​នៃ​មាស​ ​អាត្មា​សូម​សួរ​នាង​ ​ចូរ​នាង​ប្រាប់​អាត្មា​ ​នាង​ជា​ទេវតា​ឈ្មោះ​អ្វី​។​
 [​២៧៥​]​ ​(​នាង​សិរី​…​)​ ​ខ្ញុំ​ជា​ទេវធីតា​ឈ្មោះ​សិរី​ ​ដែលគេ​បូជា​ក្នុង​ពួក​មនុស្ស​ ​មិន​ចូល​ទៅ​គប់​រក​នូវ​សត្រូវ​លាមក​គ្រប់​កាល​ ​មកកាន់​សំណាក់​លោក​ ​ព្រោះ​ទាស់ទែងគ្នា​អំពី​សុធាភោជន​ ​បពិត្រ​លោក​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ព្រោះហេតុនោះ​ ​សូម​លោក​ចែក​នូវ​សុធាភោជន​ដល់​ខ្ញុំ​។​ ​បពិត្រ​លោក​ជាម​ហា​មុនី​ ​ខ្ញុំ​ប្រាថ្នា​សុធាភោជន​របស់​ជន​ណា​ ​ជន​នោះ​ឯង​ ​រមែង​រីករាយ​ដោយ​កាម​គ្រប់យ៉ាង​ ​បពិត្រ​លោក​ដ៏​ខ្ពង់ខ្ពស់​ជាង​ពួក​ជន​អ្នក​បូជា​ភ្លើង​ ​សូម​លោក​ដឹង​នូវ​ខ្ញុំ​ថា​ជា​ទេវធីតា​ឈ្មោះ​សិរី​ ​បពិត្រ​លោកអ្នក​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ព្រោះហេតុនោះ​ ​សូម​លោក​ចែក​នូវ​សុធាភោជន​ដល់​ខ្ញុំ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636873361128396512
ទៅកាន់ទំព័រ៖