ព្រះត្រៃបិដក ភាគ ៦១

 ​[​២៧៦​]​ ​(​កោសិយៈ​…​)​ ​ពួក​ជន​ដែល​ប្រកបដោយ​សិល្បៈ​វិជ្ជា​សរណៈ​ ​និង​ប្រាជ្ញា​ ​ជា​អ្នកស្ទាត់ជំនាញ​ដោយ​អំពើ​របស់​ខ្លួន​ ​ត្រឡប់ជា​ថោកទាប​ជាង​នាង​វិញ​ ​មិនបាន​យស​ ​ឬ​សេចក្តី​សុខ​នោះ​តិចតួច​សោះ​ឡើយ​ ​អំពើ​ណា​ ​ដែល​នាង​បាន​ធ្វើ​ហើយ​ ​អំពើនោះ​ ​មិន​ប្រពៃ​ទេ​។​ ​អាត្មា​បានឃើញ​នូវ​ជន​ខ្ជិលច្រអូស​ ​បរិភោគ​ច្រើន​ ​ទាំង​មានត្រកូល​ថោកទាប​ ​មាន​រូបអាក្រក់​ ​បុរស​នោះ​ ​ដែល​នាង​បាន​រក្សា​ហើយ​ ​ក៏​បែរ​ទៅជា​អ្នកមាន​សិរី​ ​អាច​ប្រើ​នូវ​ជន​ដែល​មាន​ជាតិ​ខ្ពស់​ ​ដូច​ជន​អ្នកមាន​ភោគៈ​ ​មាន​សេចក្តី​សុខ​ ​ប្រើ​នូវ​ខ្ញុំកំដរ​។​ ​ព្រោះហេតុនោះ​ ​យើង​ដឹង​នូវ​នាង​ជា​ស្រី​មិន​មានសច្ចៈ​ ​គប់​រក​ឥត​រើសមុខ​ ​ជា​ស្រី​ល្ងង់​ ​បៀតបៀន​អ្នកប្រាជ្ញ​ ​ស្រី​ប្រហែល​ដូច​នាង​ ​មិន​គួរ​ទទួល​អាសនៈ​ ​និង​ទឹក​ទេ​ ​សុធាភោជន​ ​នឹង​មាន​ពីណា​ ​នាង​ចូរ​ទៅចុះ​ ​អាត្មា​មិន​ពេញចិត្ត​នឹង​នាង​ទេ​។​
 ​[​២៧៧​]​ ​នាង​ជា​អ្វី​ ​មាន​ចង្កូម​ស​ ​ពាក់​កុណ្ឌល​ ​មាន​គ្រឿងប្រដាប់​ដើមដៃ​ដ៏​វិចិត្រ​ ​ទ្រទ្រង់​គ្រឿងប្រដាប់​មាស​ដ៏​រលីង​ស្អាត​ ​ស្លៀកដណ្តប់​សំពត់​មាន​ពណ៌​ដូច​ទ​នៃ​ទឹក​ ​ដែលគេ​ស្រោច​ចុះ​ ​សៀត​ត្រួយឈើ​ ​មាន​ពណ៌ក្រហម​ដូច​ភ្លើង​ឆេះ​ស្បូវ​ ​ល្អ​រុងរឿង​។​ ​នាង​ដូច​មេ​ម្រឹគ​ដែល​ព្រានព្រៃ​បាញ់ខុស​ហើយ​ ​ក៏​ភ្ញាក់ផ្អើល​ក្រឡេក​មើ​លភ្លៀ​កៗ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636873361397011876
ទៅកាន់ទំព័រ៖