ព្រះត្រៃបិដក ភាគ ៦១

​ដូ​ច្នោះ​មា្ន​លនាង​មាន​ភ្នែក​ស្រទន់​ ​បុគ្គល​ណា​ជា​គំរប់​ពីរ​នឹង​នាង​ ​ក្នុង​ទីនេះ​ ​នាង​តែម្នាក់ឯង​ ​នៅក្នុង​ព្រៃធំ​ ​មិន​ខ្លាច​ទេ​ឬ​។​ ​
 [​២៧៨​]​ ​(​នាង​អាសា​…​)​ ​បពិត្រ​កោសិយ​តាបស​ ​ក្នុង​ទីនេះ​ ​មិន​មាន​បុគ្គល​ជា​គំរប់​ពីរ​នឹង​ខ្ញុំ​ទេ​ ​ខ្ញុំ​ជា​ទេវតា​ឈ្មោះ​អាសា​ ​កើត​ក្នុង​ភព​តាវត្តឹង្ស​ ​មកកាន់​សំណាក់​លោក​ដោយ​ ​(​សេចក្តី​ប៉ុនប៉ង​)​ ​នូវ​សុធាភោជន​ ​បពិត្រ​លោកអ្នក​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ព្រោះហេតុនោះ​ ​សូម​លោក​ចែក​នូវ​សុធាភោជន​ដល់​ខ្ញុំ​។​
 [​២៧៩​]​ ​(​កោសិយៈ​…​)​ ​ពួក​ពាណិជ​អ្នក​ស្វែងរក​ទ្រព្យ​ ​ឡើង​សំពៅ​ទៅ​ក្នុង​សមុទ្រ​ ​ព្រោះ​សេចក្តី​ប្រាថ្នា​ ​ពាណិជ​ទាំងនោះ​ ​ជួនកាល​លិច​ចុះ​ក្នុង​សមុទ្រ​នោះ​ ​ជួនកាល​ ​សាបសូន្យ​ចាក​ទ្រព្យ​ ​បាត់​ទាំង​ដើមទុន​។​ ​ពួក​ភ្ជួរ​រាស់​បាន​ភ្ជួរស្រែ​ទាំងឡាយ​ ​ព្រោះ​នូវ​ពូជ​ទាំងឡាយ​ ​ធ្វើ​ ​(​កិ​ច្ច​នោះ​ៗ​)​ ​ដោយ​ឧបាយ​ ​ក៏​មិនបាន​នូវ​ផលិតផល​បន្តិចបន្តួច​អំពី​សន្ទូង​នោះ​ ​ដោយ​សេចក្តី​អន្តរាយ​ ​ឬ​គ្មាន​ភ្លៀង​ ​ព្រោះតែ​សេចក្តី​ប្រាថ្នា​។​ ​ពួក​ជន​អ្នក​ស្វែងរក​សេចក្តី​សុខ​ ​បាន​ធ្វើ​នូវ​សេចក្តី​ប្រាថ្នា​ជា​ប្រធាន​ ​ទើប​ធ្វើ​នូវ​សេចក្តី​ព្យាយាម​ក្នុង​ទី​យុទ្ធភូមិ​ ​ដើម្បី​ម្ចាស់​ ​ជន​ទាំងនោះ​ធ្វើ​នូវ​ប្រយោជន៍​ដល់​ម្ចាស់​ ​ត្រូវ​ពួក​បច្ចាមិត្ត​បៀតបៀន​យ៉ាង​ខ្លាំង​ ​មិនបាន​នូវ​ឥស្សរិយយស​នោះ​តិចតួច​ ​ក៏​រត់​ទៅកាន់​ទិស​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636873361627165040
ទៅកាន់ទំព័រ៖