ព្រះត្រៃបិដក ភាគ ៦១
ពួកជនអ្នកចង់ទៅកាន់ឋានសួគ៌ ស្វែងរកសេចក្តីសុខ ក៏លះបង់នូវស្រូវ ទ្រព្យ និងពួកញាតិ ហើយដុតកំដៅនូវតបៈដ៏សៅហ្មងអស់កាលយូរអង្វែង តែបែរជាឡើងកាន់ផ្លូវខុស ត្រឡប់ទៅកាន់ទុគ្គតិ ព្រោះតែសេចក្តីប្រាថ្នា។ នែនាងអាសា នាងឯងដែលឈ្មោះថា អាសា គេសន្មតថាជាស្រីបោកប្រាស់នូវជនទាំងនេះ (ហេតុនោះ) នាងចូរបន្ទោបង់នូវសុធាភោជន ចំពោះខ្លួនឯងចុះ ស្រីប្រហែលនាង មិនគួរទទួលអាសនៈ និងទឹកទេ សុធាភោជន នឹងមានអំពីណា នាងចូរទៅចុះ អាត្មាមិនពេញចិត្តនឹងនាងទេ។
[២៨០] នាងជាស្រីមានយស រុងរឿងដោយយស ជាធំក្នុងទិស គេហៅដោយឈ្មោះថោកទាប ម្នាលនាងមានរាងកាយដូចរូបប្រៀប ជាវិការនៃមាស អាត្មាសួរនាង នាងចូរប្រាប់ដល់អាត្មា នាងជាទេវតាឈ្មោះអ្វី។
[២៨១] (នាងសទ្ធា…) ខ្ញុំជានាងទេវីឈ្មោះសទ្ធា ដែលគេបូជាក្នុងពួកមនុស្ស មិនសេពគប់នូវសត្វដ៏លាមកសព្វៗកាល មកកាន់សំណាក់លោកដោយការឈ្លោះប្រកែក ព្រោះសុធាភោជន បពិត្រលោកអ្នកមានប្រាជ្ញាដ៏ប្រសើ ព្រោះហេតុនោះ សូមលោកចែករំលែកនូវសុធាភោជនដល់ខ្ញុំ។
ID: 636873361872819091
ទៅកាន់ទំព័រ៖