ព្រះត្រៃបិដក ភាគ ៦១
[២៨២] (កោសិយៈ…) ជួនកាល មនុស្សទាំងឡាយពឹងផ្អែកលើសទ្ធា ទើបធ្វើនូវទាន នូវការទូន្មានឥន្ទ្រិយ នូវការបរិច្ចាគ និងការសង្រួមក៏មាន មនុស្សពួកខ្លះ ដែលឃ្លាតអំពីនាង (សទ្ធា) វិញ ក៏ធ្វើនូវការលួច កុហក បន្លំ និងញុះញង់ក៏មាន។ បុរសអ្នកប្រាថ្នាក្នុងភរិយាទាំងឡាយ ដែលមានគុណសម្បតិ្តស្មើគ្នា ជាស្រីបរិបូណ៌ដោយសីល មានវត្តចំពោះប្តី តែលះបង់នូវសេចក្តីប្រាថ្នាក្នុងពួកស្រីដែលមានត្រកូលល្អ ហើយធ្វើនូវការជឿចំពោះកុម្ភទាសីវិញក៏មាន។ ម្នាលនាងសទ្ធា នាងឯងគប់រកនូវប្រពន្ធរបស់ជនដទៃ ហើយធ្វើនូវអំពើដ៏លាមក លះចោលនូវកុសល ស្រីប្រហែលនាង មិនគួរទទួលនូវអាសនៈ និងទឹកទេ សុធាភោជននឹងមានអំពីណា នាងចូរទៅចុះ អាត្មាមិនពេញចិត្តនឹងនាងទេ។
[២៨៣] ទិសខាងកើតឯណា មានសម្បុររូបដ៏ឧត្តម ប្រាកដច្បាស់ក្នុងវេលាអរុណរះឡើង ក្នុងទីបំផុតនៃរាត្រី ម្នាលនាងទេវធីតា នាងប្រាកដច្បាស់ដល់អាត្មា ដូចជាទិសខាងកើតនោះដែរ នាងចូរប្រាប់អាត្មា នាងជាស្រីអប្សរអ្វី។
ID: 636873362095341819
ទៅកាន់ទំព័រ៖