ព្រះត្រៃបិដក ភាគ ៦១

​នាង​ឈ្មោះ​អ្វី​ ​ដូច​ជា​វល្លិ៍​ប្រេង​ ​ដែល​ត្រូវ​ខ្យល់​ ​មាន​របៀប​នៃ​ស្លឹក​ដ៏​ក្រហម​ក្នុង​និទាឃរដូវ​ ​ឬដូច​ជា​អណ្តាត​ភ្លើង​ ​ពុំ​នោះ​សោត​ ​ដូច​ម្រឹគ​ស្ទាវ​ ​កាល​ក្រឡេក​មើល​ ​នាង​ហាក់ដូចជា​មានប្រាថ្នា​នឹង​និយាយ​ ​តែ​មិន​បញ្ចេញ​នូវ​វាចា​ទៅវិញ​។​
 [​២៨៤​]​ ​(​នាង​ហិរី​…​)​ ​ខ្ញុំ​ជា​នាងទេវី​ឈ្មោះ​ហិរី​ ​ដែលគេ​បូជា​ក្នុង​ពួក​មនុស្ស​ ​ជា​ស្រី​មិន​សេពគប់​នូវ​សត្វ​ដ៏​លាម​ក​សព្វ​ៗ​កាល​ ​មកកាន់​សំណាក់​លោក​ដោយ​ការ​ឈ្លោះប្រកែក​ ​ព្រោះ​សុធាភោជន​ ​តែ​ខ្ញុំ​នោះ​មិន​អាច​នឹង​សុំ​នូវ​សុធាភោជន​ទេ​ ​ធម្មតា​ការ​សុំ​គេ​នៃ​ស្រី​ ​ដូចជា​ការ​បើក​បង្ហាញ​កេរ្តិ៍ខ្មាស​។​
 [​២៨៥​]​ ​(​កោសិយៈ​…​)​ ​ម្នាលនាង​មាន​រាងកាយ​ល្អ​ ​នាង​នឹង​បាន​ ​(​នូវ​សុធាភោជន​)​ ​តាម​សភាព​តាម​ហេតុ​ ​នេះ​ពិតជា​ធម៌​ហើយ​ ​ដ្បិតថា​ ​សុធាភោជន​ ​គេ​មិនបាន​ព្រោះ​ការ​សុំ​ទេ​ ​ព្រោះហេតុនោះ​ ​អាត្មា​នឹង​អញ្ជើញ​នាង​ដែល​មិន​សុំ​ ​នាង​ប្រាថ្នា​នូវ​សុធា​ភោ​ជ​នណា​ៗ​ ​អាត្មា​នឹង​ឲ្យ​នូវ​សុធា​ភោ​ជ​ននោះៗ​ ​ដល់​នាង​។​ ​ម្នាលនាង​មាន​រាងកាយ​ដូច​រូប​ប្រៀប​ ​ជា​វិការៈ​នៃ​មាស​ ​នាង​នោះ​អាត្មា​នឹង​អញ្ជើញ​ទៅ​ក្នុង​អាស្រម​របស់​អាត្មា​ក្នុងថ្ងៃនេះ​ ​នាង​ជា​ស្រី​គួរ​អាត្មា​បូជា​ដោយ​វត្ថុ​មាន​រស​គ្រប់យ៉ាង​ ​អាត្មា​លុះ​បូជា​នាង​ហើយ​ ​ទើបនឹង​បរិភោគ​នូវ​សុធាភោជន​ដែរ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636873362335005526
ទៅកាន់ទំព័រ៖