ព្រះត្រៃបិដក ភាគ ៦១
[២៨៧] នាងហិរីនោះ មានស្បែកដ៏ល្អ តោងដើមឈើមានពណ៌ដ៏ខៀវ បានចូលទៅ (កាន់អាស្រម) ហាក់ដូចជាផ្លេកបន្ទោររបស់មហាមេឃ កោសិយតាបស បានរៀបចំកៅអី ដែលមានបណ្តាញប្រទាក់គ្នាដ៏ល្អ ជាវិការៈនៃស្បូវភ្លាំងដ៏ស្អាត មានក្លិនដ៏ល្អ ពាសដោយស្បែកខ្លាឃ្មុំ បម្រុងនាងហិរីនោះ បានពោលពាក្យនេះនឹងនាងហិរីថា ម្នាលនាងមានលំអ នាងចូរអង្គុយឲ្យស្រួលចុះ នេះជាអាសនៈ។ កាលដែលនាងហិរីនោះឋិតនៅលើកៅអី ប្រាថ្នានូវសុធាភោជនណា គ្រានោះ កោសិយតាបស អ្នកទ្រទ្រង់នូវផ្នួងសក់ដ៏រុងរឿង ជាមហាមុនី ប្រញាប់ប្រញាល់ បាននាំមកនូវសុធាភោជននោះ ព្រមទាំងទឹកដោយស្លឹកឈូកថ្មីៗ ដោយខ្លួនឯង។ នាងហិរីនោះ មានចិត្តត្រេកអរ បានទទួលនូវសុធាភោជននោះ ដោយដៃទាំងពីរ ហើយពោលនឹងកោសិយតាបស អ្នកទ្រទ្រង់នូវផ្នួងសក់ដូច្នេះថា បពិត្រព្រហ្ម ឥឡូវនេះ ខ្ញុំដែលលោកបូជាហើយ ជាបុគ្គលមានជ័យជំនះ សូមទៅកាន់ភពត្រៃត្រឹង្សវិញ។
ID: 636873362976152198
ទៅកាន់ទំព័រ៖