ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​កោសិយៈ​ ​សូម​លោក​ស្តាប់​ពាក្យ​ព្រះឥន្ទ្រ​ ​ខ្ញុំ​ឯង​ជា​ទូត​ព្រះឥន្ទ្រ​ ​សូម​សួរ​លោក​ថា​ ​បពិត្រ​កោសិយៈ​ ​ចុះ​នាង​ហិរី​ ​ដទៃ​អំពី​នាង​អាសា​ ​នាង​សទ្ធា​ ​និង​នាង​សិរី​ ​តើ​បាន​នូវ​សុធាភោជន​ដោយហេតុ​អ្វី​។​ ​
 [​២៩០​]​ ​(​កោសិយ​…​)​ ​ម្នាល​មាត​លិ​ ​ជា​ទេវ​សារថី​ ​នាង​សិរី​ប្រាកដ​ច្បាស់​ដល់​អាត្មា​ ​ថា​ជា​ស្រ្តី​ស្តុកស្តម្ភ​ស្រាប់ហើយ​ ​ចំណែក​នាង​សទ្ធា​ ​ប្រាកដ​ដល់​អាត្មា​ថា​ជា​ស្រ្តី​ ​មិន​ទៀង​ ​នាង​អាសា​ ​ក៏​ប្រាកដ​ដល់​អាត្មា​ ​ថា​ជា​ស្រី​ដែលគេ​សន្មត​ ​ថា​ជា​ស្រ្តី​បោកប្រាស់​ ​ឯ​នាង​ហិរី​ ​តាំងនៅ​ស៊ប់​ក្នុង​គុណ​ដ៏​ប្រសើរ​។​
 [​២៩១​]​ ​ពួក​នាង​កុមារី​ណា​ ​ដែល​ត្រកូល​រក្សា​ហើយ​ក្តី​ ​ពួក​ស្រី្ត​ចាស់​ៗ​ ​(​ស្រ្តី​មេម៉ាយ​)​ ​ណា​ក្តី​ ​ពួក​ស្ត្រី​ណា​ ​ដែល​មាន​ប្តី​ក្តី​ ​ស្រ្តី​ទាំងនោះ​ ​(​ដឹង​ច្បាស់​)​ ​នូវ​ឆន្ទ​រាគ​ដែល​កើតឡើង​ក្នុង​ពួក​បុរស​ ​ហើយ​រារាំង​នូវ​ចិត្ត​របស់​ខ្លួន​ដោយ​ហិរិ​។​ ​កាល​ជន​ទាំងឡាយ​ ​បរាជ័យ​ ​ក្នុង​ប្រធាន​នៃ​សង្គា្រម​ ​ដែល​ប្រកបដោយ​ព្រួញ​ ​និង​លំពែង​ ​ស្ទុះ​រត់​ទៅ​ ​ជន​ទាំងនោះ​ ​បាន​លះបង់​នូវ​ជីវិត​ ​ក៏​ត្រឡប់​វិល​វិញ​ដោយ​ហិរិ​ ​មានចិត្ត​ប្រកបដោយ​ហិរិ​ ​ទទួលយក​ ​(​ម្ចាស់​)​ ​វិញ​។​ ​ច្រាំង​ជា​គ្រឿង​រារាំង​នូវ​កំឡាំង​នៃ​រលក​ទឹក​ក្នុង​សមុទ្រ​យ៉ាងណា​ ​ហិរិ​នេះ​ ​ក៏​ឃាត់​នូវ​ជន​ចាក​បាប​ ​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636873363602418018
ទៅកាន់ទំព័រ៖