ព្រះត្រៃបិដក ភាគ ៦១

​ម្នាល​ទេវ​សារថី​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ក្រាបទូល​ព្រះឥន្ទ្រ​ថា​ ​ហិរិ​នោះ​ ​ត្រូវ​អរិយជន​បូជា​ហើយ​ក្នុង​លោក​ទាំងពួង​។​
 [​២៩២​]​ ​(​មាត​លិ​ទេវបុត្ត​…​)​ ​បពិត្រ​កោសិយៈ​ ​បុគ្គល​ណា​ជា​ព្រហ្ម​ ​ឬ​ព្រះឥន្ទ្រ​ ​ឬប​ជា​បតិ​ ​ប្រកាន់​តាម​សេចក្តី​យល់​របស់​លោក​នេះ​ថា​ ​ធីតា​របស់​ព្រះឥន្ទ្រ​ ​ជា​ស្ត្រី​ស្វែងរក​នូវ​គុណ​ដ៏​ប្រសើរ​ ​ដែលគេ​សន្មត​ថា​ជា​ស្រ្តី​ប្រសើរ​បំផុត​ក្នុង​ពួក​ទេវតា​ ​ព្រោះតែ​ហិរិ​។​
 [​២៩៣​]​ ​បើ​ដូចនោះ​ ​ឥឡូវនេះ​ ​សូម​លោក​មក​ ​សូម​លោក​ទៅកាន់​ឋាន​ត្រៃត្រឹង្ស​ ​សូម​លោក​ឡើងជិះ​រថ​ ​ដែល​ជាទី​គាប់ចិត្ត​នេះ​ ​បពិត្រ​លោកអ្នក​មាន​គោត្រ​ស្មើដោយ​ព្រះឥន្ទ្រ​ ​ព្រះឥន្ទ្រ​ទន្ទឹង​លោក​ ​សូម​លោក​ទៅ​នៅ​រួម​ជាមួយនឹង​ព្រះឥន្ទ្រ​ក្នុងថ្ងៃនេះ​។​ ​
 [​២៩៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​សត្វ​អ្នក​មិន​ធ្វើ​នូវ​អំពើបាប​ ​រមែង​បរិសុទ្ធ​យ៉ាងនេះ​ ​មួយទៀត​ ​ផល​នៃ​កុសល​ ​ដែល​បុគ្គល​បាន​សន្សំ​ល្អ​ហើយ​ ​រមែង​មិន​សាបសូន្យ​ទេ​ ​ពួក​សត្វ​ណាមួយ​ ​បានឃើញ​នូវ​សុធាភោជន​ ​(​ក្នុង​កាលនោះ​)​ ​សត្វ​ទាំងអស់​នោះ​ឯង​ ​រមែង​ដល់​នូវ​ការ​នៅ​រួម​ជាមួយនឹង​ព្រះឥន្ទ្រ​។​
 ​[​២៩៥​]​ ​នាង​ហិរី​ទេវធីតា​ ​គឺ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​កោសិយ​តាបស​ ​គឺ​ភិក្ខុ​ជា​ម្ចាស់​ទាន​ ​បញ្ច​សិ​ខ​ទេវបុត្ត​ ​គឺ​អនុ​រុទ្ធ​ភិក្ខុ​ ​មាត​លិ​ទេវបុត្ត​ ​គឺ​អានន្ទ​ ​សុរិយ​ទេវបុត្ត​ ​គឺ​កស្សប​ភិក្ខុ​ ​ចន្ទ​ទេវបុត្ត​ ​គឺ​មោគ្គល្លាន​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636873363880963950
ទៅកាន់ទំព័រ៖