ព្រះត្រៃបិដក ភាគ ៦១

​នារទ​តាបស​ ​គឺ​សារីបុត្ត​ ​ឯ​ព្រះ​វា​សៈ​ ​គឺ​តថាគត​ជា​ព្រះសម្ពុទ្ធ​។​

​ចប់​ ​សុធាភោជន​ជាតក​ ​ទី៣​។​


​កុ​ណា​ល​ជាតក​ ​ទី៤​


 [​២៩៦​]​ ​ហេម​វន្ត​ប្រទេស​ ​ដែលគេ​តែង​ពោល​យ៉ាងនេះ​ ​តែង​ឮ​យ៉ាងនេះ​ ​មាន​សេចក្តី​តំណាល​ថា​ ​បក្សី​កុ​ណាល​ ​(​តា​វ៉ៅ​)​ ​មាន​សម្បុរ​ដ៏​វិចិត្រ​ក្រៃលែង​ ​មាន​ស្លាប​ជា​គ្រឿង​បិទបាំង​ដ៏​វិចិត្រ​ក្រៃលែង​ ​តែង​នៅ​អាស្រ័យ​ក្នុង​ដងព្រៃ​ជាទី​រីករាយ​ ​មាន​សភាព​យ៉ាងនេះ​ ​ជា​ប្រទេស​ទ្រទ្រង់នូវ​ធរណី​ ​ប្រកបដោយ​ឱសធ​គ្រប់យ៉ាង​ ​រយោង​រយាន​ដោយ​ចង្កោម​ផ្កា​ជាច្រើន​ ​ជា​ប្រទេស​ជាទី​ចរ​ទៅ​មក​រឿយ​ៗ​ ​នៃ​ដំរី​ ​គោ​ ​ក្របី​ ​ប្រើស​មាស​ ​ចាមរី​ ​ក្តាន់​ ​រមាស​ ​ខ្ទីង​ ​សីហៈ​ ​ខ្លាធំ​ ​ខ្លា​ដម្បង​ ​ខ្លាឃ្មុំ​ ​ឆ្កែព្រៃ​ ​ខ្លារខិន​ ​ភេ​ ​ឈ្លូស​ ​ខ្លាត្រី​ ​ទន្សាយ​ ​រមាំង​ ​ជាទី​អាស្រ័យ​នៅ​នៃ​ហ្វូង​ដំ​រី​តូច​ៗ​ ​និង​ដំរី​ធំ​ ​និង​មេ​ដំរី​ក្នុង​នាគ​ត្រកូល​ ​ដ៏​ដេរដាស​ ​ជាទី​អាស្រ័យ​នៅ​នៃ​ខ្លាឃ្មុំ​ ​ស្វា​សរ​ភៈ​ ​ម្រឹគ​ ​ទ្រាយ​ ​ក្តាន់​បុរិ​សាលុ​ ​(​យក្ខិនី​មានមុខ​ដូច​សេះ​)​ ​កិន្នរ​ ​យក្ស​ ​អារក្សទឹក​ ​ជា​ព្រៃ​ដ៏​ដេរដាស​ដោយ​ពួក​ឈើ​ជាច្រើន​យ៉ាង​ ​គឺ​ឈើ​មាន​ផ្កាក្រពុំ​ ​ឈើ​មាន​ត្រួយ​លាស់​រហង់​ ​សឹង​ដ៏​ខ្ញៀវខ្ញារ​ដោយ​ហ្វូងបក្សី​ជាច្រើន​ ​គឺ​សត្វ​អក​ ​លលកទ្រាំង​ ​ហត្ថិលិង្គ​ ​ក្ងោក​ ​ទីទុយ​ ​ប៉ោលតោក​ ​ចាប​ ​កុកក្រក​ ​សម្បក​ត្រពាំង​ ​ករវិក​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636873364158499824
ទៅកាន់ទំព័រ៖