ព្រះត្រៃបិដក ភាគ ៦១

​អំពី​ព្រៃ​ដូង​ទៅកាន់​ព្រៃ​ដូង​ ​ដើម្បី​សេចក្តី​សប្បាយរីករាយ​ដោយ​ឆាប់រហ័ស​។​ ​គ្រានោះ​ឯង​ ​បក្សី​តា​វ៉ៅ​នោះ​ ​ដែល​ពួក​បក្សី​កញ្ញា​ទាំងនោះ​ចោមរោម​ហើយ​ពេញមួយថ្ងៃ​ ​ក៏​បណ្តេញ​យ៉ាងនេះ​ថា​ ​នែ​មេ​ចង្រៃ​ ​ហងឯង​ទាំងឡាយ​ ​ចូរ​ចៀសចេញ​ទៅ​ ​នែ​មេ​ចង្រៃ​ជា​ចោរ​ ​ជា​ស្រី​អ្នកលេង​ហីន​ហោច​ ​មានចិត្ត​ស្រាល​ ​មិន​ធ្វើ​តប​ចំពោះ​ឧបការគុណ​ដែលគេ​ធ្វើ​ហើយ​ ​ជា​អ្នក​រហើរ​ហា​ចក្នុង​កាម​ដូចជា​ខ្យល់​ ​ហងឯង​ទាំងឡាយ​ចូរ​វិនាស​ទៅ​។​
 [​២៩៧​]​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​ភាគ​ទិសខាងកើត​នៃ​ស្តេចភ្នំ​ហិមវន្ត​នោះ​ឯង​ ​មាន​ស្ទឹង​ហូរ​នាំ​យក​នូវ​ស្មៅ​ខៀវខ្ចី​អំពី​ភ្នំ​ដែល​មាន​ទឹក​ដ៏​ល្អ​សុខុម​ថ្លាឈ្វេង​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​តា​វ៉ៅ​ស​ឈ្មោះ​បុណ្ណ​មុ​ខៈ​ ​មានសម្លេង​ដ៏​ពីរោះ​ក្រ​លួច​ ​មាន​ភ្នែក​ក្រឡែត​ ​ដូច​ភ្នែក​អ្នក​ស្រវឹង​ ​តែង​អាស្រ័យ​នៅក្នុង​ដងព្រៃ​ជាទី​សប្បាយរីករាយ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ប្រទេស​ជាទី​ពេញចិត្ត​រីករាយ​ដោយ​ផ្កា​ឧប្បល​ ​ឈូកក្រហម​ ​កុមុទ​ ​ឈូកស​ ​ឈូក​មាន​ស្រទាប់​ជាច្រើន​ ​ចង្កុល្ល​ណី​មាន​ក្លិនក្រអូប​ឈ្ងុយឈ្ងប់​ ​ទើបនឹង​ដុះ​ឡើង​ថ្មី​ៗ​ ​ជា​ព្រៃ​ដេរដាស​ដោយ​កុរ​វក​ព្រឹក្ស​ ​រាំងអន្លក់​ ​កេត​ក​ព្រឹក្ស​ ​វេ​ទិស​ព្រឹក្ស​ ​ដើម​ជ្រៃ​ ​ដើម​បុន្នាគ​ ​ពកុល​ ​ទ្រមួច​ ​ទ្រមូង​ ​ក្ទម្ព​ ​ធ្នង់​រាំងភ្នំ​ ​ស្រឡៅ​ ​ចម្បក​ ​អសោក​ព្រឹក្ស​ ​ខ្ទឹង​ ​ស្មាច់​ ​លោទ្ទ​ ​និង​ចន្ទ​ក្រហម​ ​ជា​ព្រៃ​ញាតស្បាត​ដោយ​ដើមឈើ​ខ្មៅ​ ​បិយង្គុ​មាន​ពណ៌ក្រហម​ ​ទេពទារូ​ ​ចេក​មាន​គ្រាប់​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636873364686390018
ទៅកាន់ទំព័រ៖