ព្រះត្រៃបិដក ភាគ ៦១

 ​[​២២​]​ ​(​ព្រះរាជា​…​)​ ​វ៉ឺយ​ ​វ៉ឺយ​ ​ឈ្មោះ​នេះ​ ​ដែល​មាតាបិតា​បាន​ឲ្យ​ដល់​នាង​នេះ​ ​ត្រូវ​ល្អ​ណាស់​ ​បាន​ជា​ថា​ដូច្នោះ​ ​ព្រោះ​នាង​ឧម្មា​ទន្តី​ ​កាល​ក្រឡេក​មើល​អញ​ ​ធ្វើ​អញ​ឲ្យ​ឆ្កួត​។​
 [​២៣​]​ ​ស្រ្តី​ណា​មាន​ភ្នែក​ស្រទន់​ដូច​ភ្នែក​ម្រឹគ​ ​មាន​សរីរៈ​សម្បុរ​ដូច​ផ្កាឈូក​ក្រហម​ ​អង្គុយ​អែប​ ​(​ក្បែរ​បង្អួច​)​ ​ក្នុង​រាត្រី​ដែល​មាន​ព្រះចន្ទ​ពេញវង់​ ​អញ​បានឃើញ​ស្រ្តី​នោះ​ ​ដែល​មាន​សំលៀកបំពាក់​ក្រហម​ដូចជា​ជើង​ព្រាប​ ​ក៏​ស្មានថា​ជា​ព្រះចន្ទ​ពេញវង់​ពីរ​។​ ​(​នាង​ឧម្មា​ទន្តី​)​ ​ប្រលោម​អញ​ ​ដោយ​អាការ​ទ្រទេសទ្រទន់​ល្អ​ស្រស់​ ​ជា​ប្រធាន​នៃ​ការ​ដ៏​វិសេស​ ​ម៉ឹក​ម៉ក់​ក្រឡេក​មើល​អញ​ ​ចិត្ត​របស់​អញ​ក៏​រវើរវាយ​ ​ដូចជា​ក្នុង​កាលដែល​កិន្នរ​ញី​កើត​ក្នុង​ព្រៃភ្នំ​ ​(​ហិមពាន្ត​ធ្វើ​កិន្នរ​ឈ្មោល​ ​ឲ្យ​មានចិត្ត​រវើរវាយ​ដូច្នោះ​)​។​ ​ដ្បិត​ក្នុង​កាលនោះ​ ​នាង​នារី​មាន​សម្បុរ​លឿង​ ​ពាក់​កុណ្ឌល​កែវមណី​ ​មាន​សំលៀកបំពាក់​តែមួយ​ ​ក្រឡេក​មើល​ ​(​អញ​)​ ​ដូចជា​មេ​ម្រឹគ​ផ្អើល​។​ ​កាលណា​ហ្ន៎​ ​នឹង​បាន​នារី​មាន​ក្រចក​ក្រហមទុំ​ ​មាន​រោម​ល្អ​ ​មាន​ដើមដៃ​ទន់ភ្លន់​ ​លាប​ស្រឡាប​ដោយ​ខ្លឹមចន្ទន៍​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636873167022704302
ទៅកាន់ទំព័រ៖