ព្រះត្រៃបិដក ភាគ ៦១

​គ្រានោះ​ ​ពួក​បក្សី​កញ្ញា​ ​ជា​អ្នកបំរើ​តា​វ៉ៅ​ស​ឈ្មោះ​បុណ្ណ​មុ​ខៈ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​តា​វ៉ៅ​ស​ឈ្មោះ​បុណ្ណ​មុ​ខៈ​នេះ​ ​មាន​ជម្ងឺ​ជា​ខ្លាំង​ ​ធ្វើ​ដូចម្តេច​ ​លោក​នឹង​បាន​សះស្បើយ​ចាក​ជម្ងឺ​នេះ​។​ ​ពួក​បក្សី​កញ្ញា​បោះបង់​តា​វ៉ៅ​សនោះ​ ​ឲ្យ​នៅតែ​ម្នាក់ឯង​ ​មិន​ឲ្យ​មាន​គ្នា​ជា​គំរប់​ពីរ​ ​ហើយ​នាំគ្នា​ចូល​ទៅ​រក​កុ​ណា​ល​សកុណៈ​។​ ​កុ​ណា​ល​សកុណៈ​នោះ​ ​បានឃើញ​ពួក​បក្សី​កញ្ញា​ទាំងនោះ​ ​កំពុង​មក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​និយាយ​ពាក្យ​នេះ​នឹង​ពួក​បក្សី​កញ្ញា​នោះ​ថា​ ​នែ​មេ​ចង្រៃ​រាល់គ្នា​ ​ចុះ​ប្តី​របស់​ហងឯង​ ​ទៅ​ក្នុង​ទីណា​។​ ​ពួក​បក្សី​កញ្ញា​ទាំងនោះ​តប​ថា​ ​បពិត្រ​កុ​ណា​លៈ​ជា​ម្ចាស់​ ​តា​វ៉ៅ​ស​ឈ្មោះ​បុណ្ណ​មុ​ខៈ​ ​មាន​ជម្ងឺ​ជា​ខ្លាំង​ ​ធ្វើ​ដូចម្តេច​លោក​នឹង​បាន​សះស្បើយ​ចាក​ជម្ងឺ​នោះ​។​ ​កាល​ពួក​បក្សី​កញ្ញា​ឆ្លើយតប​យ៉ាងនេះ​ហើយ​ ​កុ​ណា​ល​សកុណៈ​ ​ក៏​បណ្តេញ​ពួក​បក្សី​កញ្ញា​ទាំងនោះ​យ៉ាងនេះ​ថា​ ​នែ​ពួក​មេ​ចង្រៃ​ ​ហងឯង​ចូរ​ចៀសចេញ​ទៅ​ ​នែ​មេ​ចង្រៃ​ជា​ចោរ​ ​ជា​ស្រី​អ្នកលេង​ ​ហីន​ហោច​ ​មានចិត្ត​ស្រាល​ ​មិន​ធ្វើ​តប​ចំពោះ​ឧបការគុណ​ដែលគេ​ធ្វើ​ហើយ​ ​ជា​អ្នក​រហើរ​ហា​ចក្នុង​កាម​ដូចជា​ខ្យល់​ ​ហងឯង​ទាំងឡាយ​ ​ចូរ​វិនាស​ទៅ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ក៏​ចូល​ទៅ​រក​តា​វ៉ៅ​ស​ឈ្មោះ​បុណ្ណ​មុ​ខៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​នឹង​តា​វ៉ៅ​ស​ឈ្មោះ​បុណ្ណ​មុ​ខៈ​នោះ​ថា​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ម្តេច​ទៅ​ហ៏​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636873365646724946
ទៅកាន់ទំព័រ៖