ព្រះត្រៃបិដក ភាគ ៦១
តាវ៉ៅសឆ្លើយថា ឱកុណាលៈសំឡាញ់។ គ្រានោះ កុណាលសកុណៈជួយគ្រាហ៍តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះ ដោយស្លាបទាំងឡាយផង ដោយចំពុះផង ឲ្យក្រោកឡើង ទើបឲ្យផឹកថ្នាំផ្សេងៗ។ គ្រានោះ ជម្ងឺរបស់តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះ ក៏ជាសះស្បើយ។
[៣០០] គ្រានោះ កុណាលសកុណៈ បាននិយាយពាក្យនេះនឹងតាវ៉ៅសឈ្មោះបុណ្ណមុខៈ ដែលសះស្បើយចាកជម្ងឺ ដែលស្រាកស្រាន្តចាកភាពនៃខ្លួនជាអ្នកឈឺ មិនយូរប៉ុន្មានថា នែបុណ្ណមុខៈសំឡាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ចំពាក់ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម (ដូចខ្មោចកំបុតក) ក៏ខ្ញុំបានឃើញហើយ។ ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ
ស្ត្រីប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមា ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ។
នែបុណ្ណមុខៈសំឡាញ់ នាងសមណីឈ្មោះបញ្ចតបាវី កាលនៅកណ្តាលព្រៃស្មសាន
ID: 636873365939071667
ទៅកាន់ទំព័រ៖