ព្រះត្រៃបិដក ភាគ ៦១

​រំលង​ចោល​នូវ​បាយ​ ​៤​ ​ដង​ ​បាន​ធ្វើ​នូវ​អំពើ​ដ៏​លាមក​ជាមួយនឹង​អ្នកលេង​សុរា​ ​ខ្ញុំ​បានឃើញ​ហើយ​។​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​នាងទេវី​ឈ្មោះ​កាក​វតី​ ​កាល​នៅ​កណ្តាល​សមុទ្រ​ ​ជា​ភរិយា​របស់​វេនតេយ្យ​ ​បាន​ធ្វើ​នូវ​អំពើ​ដ៏​លាមក​ ​ជាមួយនឹង​បុរស​ឈ្មោះ​នដ​កុវេរៈ​ ​ខ្ញុំ​ក៏បាន​ឃើញ​ហើយ​។​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ព្រះអគ្គមហេសី​មាន​ព្រះ​លោមា​ល្អ​ ​ព្រះ​នា​មកុ​រុង្គ​ទេវី​ ​កាល​ចង់បាន​ឯ​ឡក​កុមារ​ ​ធ្វើ​នូវ​អំពើ​ដ៏​លាមក​ជាមួយនឹង​បុរស​អ្នក​នៅ​ដោយ​ទ្រព្យ​ ​(​របស់ខ្ញុំ​គេ​)​ ​ឈ្មោះ​ឆឡង្គ​កុមារ​ ​ខ្ញុំ​ក៏បាន​ឃើញ​ហើយ​។​ ​សេចក្តី​ពិត​ ​រឿង​ដូចគ្នា​នេះ​ ​ខ្ញុំ​ដឹង​ហើយ​យ៉ាងនេះ​ថា​ ​ព្រះ​វរមាតា​របស់​ព្រះបាទ​ព្រហ្មទត្ត​ ​លះបង់​ព្រះបាទ​កោសល​ ​ទៅ​ធ្វើអំពើ​ដ៏​លាមក​ជាមួយនឹង​ព្រាហ្មណ​កុមារ​ឈ្មោះ​បញ្ចាល​ចណ្ឌៈ​។​
​ពួក​ស្រ្តី​ទាំង​នុ៎ះ​ក្តី​ ​ពួក​ស្ត្រី​ឯទៀត​ក្តី​ ​បាន​ធ្វើ​នូវ​អំពើ​ដ៏​លាមក​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​ទុកចិត្ត​ ​មិន​សរសើរ​ស្រ្តី​ទាំងឡាយ​ទេ​ ​ពួក​ស្រ្តី​ដូច​ផែនដី​ ​ជាទី​ដើរទៅ​ ​ជាទី​ទ្រទ្រង់​ ​មាន​សេចក្តី​ត្រេកអរ​ស្មើ​ ​ជា​ទី​តំ​កល់​ទុក​នៃ​វត្ថុ​គ្រប់យ៉ាង​ ​អត់ធន់​ចំពោះ​អារម្មណ៍​ទាំងពួង​ ​មិន​ញាប់ញ័រ​ ​មិន​កម្រើក​ ​នរជន​មិន​គប្បី​ទុកចិត្ត​ស្រ្តី​ទាំងនោះ​ទេ​ ​សីហៈ​ជា​ម្រឹគ​សាហាវ​ ​ជា​សត្វ​ស៊ី​ឈាម​ ​និង​សាច់​ ​មាន​អាវុធ​ ​៥​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636873366135522904
ទៅកាន់ទំព័រ៖