ព្រះត្រៃបិដក ភាគ ៦១
សាហាវក្រៃលែង ត្រេកអរក្នុងការបៀតបៀនសត្វដទៃ កំហែងខាំស៊ីយ៉ាងណាមិញ ពួកស្ត្រីទាំងនោះក៏ដូច្នោះដែរ នរជនមិនត្រូវទុកចិត្តឡើយ។
នែបុណ្ណមុខៈសំឡាញ់ ស្រីទាំងឡាយមិនមែនឈ្មោះថាពេស្យា ថានារី ថាជាទីគប់រកទេ ស្រីទាំងនុ៎ះ មិនមែនគ្រាន់តែឈ្មោះថា អ្នកកោងកាច អ្នកចងទុក (នូវបុរស) ទេ ស្រីទាំងនុ៎ះ គឺស្រីពេស្យា នារីជាទីគប់រក ឈ្មោះថា ស្រីសម្លាប់ (ប្តី)។ ពួកស្រីស្អិតស្អាងផ្នួងសក់ដូចចោរ ដូចគ្រឿងស្រវឹងដែលលាយដោយថ្នាំពិស បិទបាំងដោយវាចា ដូចពាណិជ មានអាការប្រែប្រួល ដូចកុយរមាស មានអណ្តាតពីរដូចពស់ បិទបាំង (នូវកាយ) ដូចជាគេបិទបាំងរណ្តៅ បំពេញបានដោយក្រ ដូចសមុទ្រ ត្រេកអរបានដោយក្រ ដូចអារក្សទឹក នាំទៅដោយដាច់ខាតដូចយមបាល ស៊ីនូវវត្ថុគ្រប់មុខដូចភ្លើង នាំយកនូវវត្ថុគ្រប់យ៉ាងដូចស្ទឹង ប្រព្រឹត្តរហើរហាចដូចខ្យល់ ធ្វើនូវវត្ថុមិនឲ្យប្លែកគ្នាដូចភ្នំនេរុ ផ្លែជានិច្ច ដូចឈើមានពិសពុល។ ពាក្យក្នុងរឿងនេះ មានតទៅទៀតថា
ពួកស្រីមានកលមាយាដូចចោរ មានពិសខ្លាំងដូចសុរាដែលលាយថ្នាំពិស និយាយបិទបាំងទោសដូចពាណិជ មានអាការប្រែប្រួលដូចកុយរមាស មានអណ្តាតពីរដូចពស់។ ពួកស្រីបិទបាំង (នូវកាយ) ដូចជាគេបិទបាំងរណ្តៅ បំពេញបានដោយក្រដូចសមុទ្រ ត្រេកអរបានដោយក្រដូចអារក្សទឹក នាំយកទៅដោយដាច់ខាតដូចយមបាល។
ID: 636873366444170557
ទៅកាន់ទំព័រ៖