ព្រះត្រៃបិដក ភាគ ៦១
ពួកស្រីដូចភ្លើង នាំយកនូវវត្ថុគ្រប់យ៉ាងដូចស្ទឹង មានអាការរហើរហាចក្នុងកាមដូចខ្យល់ មិនឲ្យមានប្លែកដូចភ្នំនេរុ មានផ្លែជានិច្ច ដូចឈើមានពិសពុល ពួកស្រីតែងញ៉ាំងភោគៈក្នុងផ្ទះឲ្យវិនាស ធ្វើសេចក្តីអន្តរាយនូវរតនវត្ថុទាំងឡាយ។
[៣០១] នែបុណ្ណមុខៈសំឡាញ់ ទ្រព្យណា ដែលបុគ្គលមិនត្រូវឲ្យនៅក្នុងត្រកូលនៃជនដទៃ ទ្រព្យទាំងនេះ មាន ៤ យ៉ាងគឺ គោឈ្មោល ១ មេគោ ១ យាន ១ ភរិយា ១ បណ្ឌិតមិនត្រូវញ៉ាំងទ្រព្យទាំង ៤ យ៉ាងនេះ ឲ្យនៅបា្រសចាកផ្ទះឡើយ។
បុគ្គលមិនគប្បីញ៉ាំងគោឈ្មោល ១ គោញី ១ យាន ១ ភរិយា ១ ឲ្យនៅក្នុងត្រកូលញាតិទេ (ព្រោះថា) ពួកបុគ្គល មិនមានរទេះ រមែងប្រើបា្រស់រទេះ បៀតបៀននូវគោឈ្មោល ដោយការដឹកនាំហួសកម្លាំង បៀតបៀនមេគោ ដោយការរូតទឹកដោះ ភរិយារមែងប្រព្រឹត្តខូច (ក្បត់ចិត្តប្តី) ក្នុងត្រកូលនៃញាតិ។
[៣០២] នែបុណ្ណមុខៈសំឡាញ់ វត្ថុ ៦ យ៉ាងនេះ រមែងមិនបានជាប្រយោជន៍ចំពោះកិច្ចការ ដែលកើតឡើងទេ (វត្ថុ ៦ យ៉ាង) គឺ ធ្នូគ្មានបន្លោះ ១ ភរិយា (ដែលនៅ) ក្នុងត្រកូលញាតិ ១
ID: 636873366781669861
ទៅកាន់ទំព័រ៖