ព្រះត្រៃបិដក ភាគ ៦១

​ទូក​នៅ​ឯ​ត្រើយម្ខាង​ ​១​ ​រទេះ​បាក់​ភ្លៅ​ ​១​ ​មិត្ត​នៅក្នុង​ទី​ឆ្ងាយ​ ​១​ ​សំឡាញ់​ដ៏​លាមក​ ​១​ ​(​ទាំងនេះ​)​ ​រមែង​មិនបានជា​ប្រយោជន៍​ចំពោះ​កិច្ចការ​ដែល​កើតឡើង​ទេ​។​

 [​៣០៣​]​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ស្រី​រមែង​មើលងាយ​ប្តី​ដោយហេតុ​ ​៨​ ​យ៉ាងគឺ​ ​សេចក្តី​ទ័លក្រ​ ​១​ ​សេចក្តី​ឈឺចាប់​ជានិច្ច​ ​១​ ​សេចក្តី​ចាស់​គ្រាំគ្រា​ ​១​ ​ភាពជា​អ្នកលេង​ផឹកសុរា​ ​១​ ​ភាព​ល្ងង់ខ្លៅ​ ​១​ ​សេចក្តី​ធ្វេសប្រហែស​ ​១​ ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​រឿយ​ៗ​ ​ក្នុង​កិច្ចការ​ទាំងពួង​ ​១​ ​ការ​មិន​ញ៉ាំង​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​ឲ្យ​កើតមាន​ ​១​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ស្រី​រមែង​មើលងាយ​ប្តី​ដោយហេតុ​ ​៨​ ​យ៉ាងនេះ​ឯង​។​ ​ពាក្យ​ក្នុង​រឿង​នេះ​ ​មានត​ទៅទៀត​ ​
​ស្រី​មើលងាយ​ប្តី​ ​(​ដោយហេតុ​ ​៨​ ​យ៉ាង​)​ ​គឺ​ ​ប្តី​ទ័លក្រ​ ​១​ ​ប្តី​ឈឺ​ជានិច្ច​ ​១​ ​ប្តី​ចាស់​គ្រាំគ្រា​ ​១​ ​ប្តី​ជា​អ្នកលេង​ផឹកសុរា​ ​១​ ​ប្តី​ធ្វេសប្រហែស​ ​១​ ​ប្តី​ដល់​នូវ​ភាព​ល្ងង់ខ្លៅ​ ​១​ ​ប្តី​ខ្ជិលច្រអូស​ក្នុង​កិច្ចការ​ ​១​ ​ប្តី​ញ៉ាំង​សេចក្តី​ប្រាថ្នា​ក្នុង​វត្ថុ​ដែល​គួរ​ប្រាថ្នា​គ្រប់យ៉ាង​ឲ្យ​វិនាស​ ​១​។​

 [​៣០៤​]​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ស្រី​រមែង​នាំមក​នូវ​ការប្រព្រឹត្តិ​ខូច​ដោយហេតុ​ ​៩​ ​យ៉ាងគឺ​ ​ស្រី​ទៅកាន់​សួន​ច្បារ​រឿយ​ៗ​ ​១​ ​ទៅកាន់​ឧទ្យាន​រឿយ​ៗ​ ​១​ ​ទៅកាន់​កំពង់​ស្ទឹង​រឿយ​ៗ​ ​១​ ​ទៅកាន់​ត្រកូល​ញាតិ​រឿយ​ៗ​ ​១​ ​ទៅកាន់​ត្រកូល​ដទៃ​រឿយ​ៗ​ ​១​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​លៃលក​តែ​ខាង​កញ្ចក់​ ​និង​សំពត់​ ​និង​គ្រឿង​ស្អិតស្អាង​ជាប្រក្រតី​ ​១​ ​ផឹក​នូវ​ទឹកស្រវឹង​ជាប្រក្រតី​ ​១​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636873367200413812
ទៅកាន់ទំព័រ៖