ព្រះត្រៃបិដក ភាគ ៦១
មានការលបមើលបុរសមិនដាច់ជាប្រក្រតី ១ ឈរបង្ហាញខ្លួនទៀបមាត់ទ្វារជាប្រក្រតី ១ នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងនាំមកនូវការខូចកាចដោយហេតុ ៩ យ៉ាងនេះឯង។ ពាក្យក្នុងរឿងនេះ មានតទៅទៀត
ពួកស្រី តែងនាំមកនូវការខូច ដោយហេតុ ៩ យ៉ាង គឺជាអ្នកទៅកាន់សួនច្បាររឿយៗ ១ ទៅកាន់ឧទ្យាន ១ ទៅកាន់ស្ទឹង ១ ទៅកាន់ត្រកូលញាតិ ១ ទៅកាន់ត្រកូលដទៃ ១ ប្រកបរឿយៗ តែខាងសំពត់ និងគ្រឿងស្អិតស្អាង ១ ជាស្រីផឹកទឹកស្រវឹង ជាប្រក្រតី ១ មានការលបមើលបុរសមិនដាច់ជាប្រក្រតី ១ ឈរបង្ហាញខ្លួនទៀបមាត់ទ្វារជាប្រក្រតី ១។
[៣០៥] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងចែចង់បុរសដោយហេតុ ៤០ យ៉ាងគឺ កាច់រាង ១ បន្ទន់ខ្លួន ១ កែក្រាយ ១ ក្រអិមក្រអៀម ១ យកក្រចកផ្ទាត់ក្រចក ១ យកជើងជាន់ជើង ១ យកកំណាត់ឈើគូសផែនដី ១ លើកកូនក្មេងដោយខ្លួនឯង ១ ឲ្យកូនក្មេងលើកខ្លួនវិញ ១ លេងកូនក្មេងដោយខ្លួនឯង ១ ញ៉ាំងកូនក្មេងឲ្យលេង ១ ថើបកូនក្មេងដោយខ្លួនឯង ១ ញ៉ាំងកូនក្មេងឲ្យថើបវិញ ១ ស៊ីខ្លួនឯង ១ ញ៉ាំងកូនក្មេងឲ្យស៊ី ១ ឲ្យវត្ថុទៅកូនក្មេង ១ សុំលួងលោមយកមកវិញ ១
ID: 636873367567564812
ទៅកាន់ទំព័រ៖