ព្រះត្រៃបិដក ភាគ ៦១

​ធ្វើត្រាប់​តាម​ ​(​ក្មេង​)​ ​ដែល​វា​ធ្វើ​ ​១​ ​និយាយខ្លាំង​ ​១​ ​និយាយតិច​ ​១​ ​និយាយបើកចំហ​មាត់​ ​១​ ​និយាយ​លាក់លៀម​ ​១​ ​(​ធ្វើ​នូវ​និមិត្ត​)​ ​ដោយ​អាការ​រាំច្រៀង​ប្រគំ​ ​យំ​រាប់​រៀ​បម្ញិ​ក​ម៉្ញ​ក់​ស្អិតស្អាង​ ​១​ ​សើច​ក្អាកក្អាយ​ ​១​ ​សំឡឹង​សំ​ឡក់​ ​១​ ​ញាក់​ចង្កេះ​ ​១​ ​ញ៉ាំង​ទ្រព្យ​កំបាំង​ឲ្យ​កំរើក​ ​១​ ​បើក​បង្ហាញ​ភ្លៅ​ ​១​ ​បិទ​ភ្លៅ​ទៅវិញ​ ​១​ ​បង្ហាញ​ដោះ​ ​១​ ​បង្ហាញ​ក្លៀក​ ​១​ ​បង្ហាញ​ផ្ចិត​ ​១​ ​មិច​ភ្នែក​ ​១​ ​ញាក់ចិញ្ចើម​ ​១​ ​ខាំ​បបូរមាត់​ ​១​ ​លៀន​អណ្តាត​ ​១​ ​ច្បូត​សំពត់​ ​១​ ​ស្លៀកសំពត់​វិញ​ ​១​ ​រំសាយសក់​ ​១​ ​បួងសក់​វិញ​ ​១​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ស្រី​រមែង​ចែចង់​បុរស​ដោយហេតុ​ ​៤០​ ​យ៉ាងនេះ​ឯង​។​ ​
 [​៣០៦​]​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ស្រី​ដែល​ខូច​ ​បណ្ឌិត​គប្បី​ដឹង​ដោយហេតុ​ ​២៥​ ​យ៉ាង​ ​គឺ​ស្រី​សរសើរ​ការ​នៅ​ឃ្លាត​អំពី​ប្តី​ ​១​ ​មិន​រឭក​ប្តី​ដែល​នៅ​ឃ្លាត​គ្នា​ ​១​ ​មិន​ត្រេកអរ​នឹង​ប្តី​ដែល​ទើប​មកដល់​ ​១​ ​ពោលទោស​ប្តី​នោះ​ ​១​ ​មិន​និយាយ​សរសើរគុណ​ប្តី​នោះ​ ​១​ ​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាស​ដល់​ប្តី​នោះ​ ​១​ ​មិន​ប្រព្រឹត្ត​សេចក្តី​ចំរើន​ដល់​ប្តី​នោះ​ ​១​ ​ធ្វើ​តែ​អំពើ​ដែល​មិន​គួរ​ធ្វើ​ដល់​ប្តី​នោះ​ ​១​ ​មិន​ធ្វើអំពើ​ដែល​គួរ​ធ្វើ​ដល់​ប្តី​នោះ​ ​១​ ​ស្លៀក​ជាប់​មាំមួន​ដេក​ ​១​ ​លប​ដេក​កំបាំងមុខ​ ​១​ ​ដេក​បម្រះននៀល​ ​១​ ​បង្កជម្លោះ​ ​១​ ​ដកដង្ហើម​ចេញ​វែង​ ​(​ដូចជា​)​ ​រងទុក្ខ​ ​១​ ​ទៅកាន់​ទី​ឧច្ចារៈ​ ​បស្សាវៈ​រឿយ​ៗ​ ​១​ ​ប្រព្រឹត្ត​ទទឹងទាស់​ ​១​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636873367785977304
ទៅកាន់ទំព័រ៖