ព្រះត្រៃបិដក ភាគ ៦១

​មាន​ម្រាមដៃ​មូល​ ​ប្រសប់​ខាង​ធ្វើ​ម្ង៉ឹ​កម្ង៉​ក់​ ​ល្អ​ផុត​ចុង​សក់​ ​មក​ឱប​អង្អែល​អញ​។​ ​កាលណា​ហ្ន៎​ ​អញ​នឹង​បាន​ធីតា​របស់​សេដ្ឋី​ឈ្មោះ​តិ​រិ​ដិ​ ​ដែល​មាន​គ្រឿងប្រដាប់​ទ្រូង​ជា​វិការ​នៃ​មាស​ ​មាន​ដងខ្លួន​រៀវ​ ​មក​ឱបរឹត​អញ​ដោយ​ដើមដៃ​ទាំងពីរ​ដ៏​ទន់ភ្លន់​ ​ដូចជា​ពួរជ្រៃ​ដែល​រួបរឹត​ដើមឈើ​ដុះ​ក្នុង​ព្រៃធំ​។​ ​កាលណា​ហ្ន៎​ ​អញ​នឹង​បាន​ ​(​នារី​)​ ​ដែល​មាន​សម្បុរ​ល្អ​ស្រស់​ ​ដូចជា​ទឹក​ល័ក្ត​ក្រហម​ ​មាន​ដោះក្បំ​ដូចជា​ពពុះទឹក​ ​មាន​សរីរៈ​សម្បុរ​ដូច​ផ្កាឈូក​ក្រហម​ ​បង្អោន​មុខ​មក​ប៉ះ​នឹង​មុខ​ ​(​អញ​)​ ​ដូចជា​អ្នកលេង​ ​(​ដែល​ហុច​)​ ​កែវ​សុរា​ឲ្យ​ដល់​អ្នកលេង​ផងគ្នា​។​ ​អញ​បានឃើញ​នារី​នោះ​ ​មានខ្លួន​សមរម្យ​សព្វអន្លើ​ ​ជា​តម្រេក​នៃ​ចិត្ត​ ​កំពុង​ឈរ​ក្នុង​កាលណា​ ​អញ​មិនបានជា​ឥស្សរៈ​ ​(​លើ​ចិត្ត​របស់​ខ្លួន​)​ ​មិន​ស្គាល់​នារី​នោះ​ ​ថា​ជា​អ្វី​ឡើយ​ ​ក្នុង​កាលនោះ​។​ ​អញ​បានឃើញ​នាង​ឧម្មា​ទន្តី​ ​ដែល​ពាក់​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី​ ​ក៏​ដេកមិនលក់​ទាំងថ្ងៃទាំងយប់​ ​ដូចជា​គេ​ផ្ចាញ់​អស់​មួយ​ពាន់​ដង​។​ ​បើស​ក្ក​ទេវរាជ​ប្រទាន​ពរ​ដល់​អញ​ ​សូមឲ្យ​អញ​បាន​ពរ​នោះ​ថា​ ​អភិ​បារ​ក​សេនាបតី​ ​សូម​ត្រេកត្រអាល​ជាមួយនឹង​នាង​ឧម្មា​ទន្តី​តែមួយ​យប់​ ​ពីរ​យប់​ ​ប៉ុណ្ណោះ​ចុះ​ ​ត​ពីនោះ​ទៅ​ ​សូម​ព្រះបាទ​សិវិ​រាជ​ ​(​ត្រេកត្រអាល​ជាមួយនឹង​នាង​ឧម្មា​ទន្តី​វិញ​)​។​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636873167215125308
ទៅកាន់ទំព័រ៖