ព្រះត្រៃបិដក ភាគ ៦១

​ឮ​សម្លេង​ប្រុស​ឯទៀត​ ​ខំ​ផ្ទៀងត្រចៀក​ស្តាប់​ ​១​ ​ជា​ស្រី​បំផ្លាញ​ទ្រព្យ​ ​១​ ​ធ្វើ​នូវ​សន្ថវកិច្ច​នឹង​ប្រុស​ទាំងឡាយ​ដែល​ស្និទ្ធស្នាល​ ​១​ ​បានតែ​ខាងជើង​ចេញ​ដើរ​ ​១​ ​ជា​ស្រី​ប្រព្រឹត្ត​ដើរ​លេ​ងរឿយៗ​ ​ក្នុង​វេលា​យប់​ ​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្តី​ ​១​ ​មិន​គោរព​ប្តី​ ​១​ ​មានចិត្ត​គំនិត​ខូចកាច​ ​១​ ​ឈរ​ទៀប​មាត់​ទ្វារ​ញយៗ​ ​១​ ​បង្ហាញ​ក្លៀក​ ​រាងកាយ​ ​ដោះ​ ​ដើរទៅ​កាន់​ទិស​ទាំងពួង​ហើយ​ក្រឡេក​មើល​ ​១​ ​នែ​បុណ្ណ​មុ​ខៈ​សំឡាញ់​ ​ស្រី​ដែល​ខូច​ ​បណ្ឌិត​គប្បី​ដឹង​ដោយហេតុ​ ​២៥​ ​យ៉ាងនេះ​ឯង​។​ ​ពាក្យ​ក្នុង​រឿង​នុ៎ះ​ ​ដូច​មានត​ទៅទៀត​ ​
 ស្រី​សរសើរ​នូវ​ការ​នៅ​ឃ្លាត​អំពី​ប្តី​នោះ​ ​១​ ​មិន​នឹក​ស្រណោះ​រក​ប្តី​ដែល​ទៅ​ហើយ​ ​១​ ​ឃើញ​ប្តី​មកដល់​ ​មិន​ត្រេកអរ​ ​១​ ​មិន​ពោល​សរសើរគុណ​ប្តី​ក្នុង​កាលណា​ម្តង​ ​១​ ​ទាំងនេះ​ជា​លក្ខណៈ​របស់​ស្រីខូច​។​ ​ស្រី​ជា​អ្នក​មិន​សង្រួម​ ​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាស​ដល់​ប្តី​នោះ​ ​១​ ​ញ៉ាំង​ប្រយោជន៍ឲ្យ​វិនាស​ ​១​ ​ជា​អ្នកធ្វើ​នូវ​កិច្ច​ដែល​មិន​គួរ​ធ្វើ​ ​១​ ​ស្លៀក​ជាប់​មាំមួន​ដេក​ ​១​ ​ដេក​ក្នុង​ទី​កំបាំងមុខ​ ​១​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636873368034461517
ទៅកាន់ទំព័រ៖