ព្រះត្រៃបិដក ភាគ ៦១

​ទាំងនេះ​ជា​លក្ខណៈ​របស់​ស្រីខូច​។​ ​ស្រី​ដេក​បម្រះននៀល​ ​១​ ​បង្កជម្លោះ​ ​១​ ​ដកដង្ហើម​វែង​ ​(​ហាក់ដូចជា​)​ ​រងទុក្ខ​វេទនា​ ​១​ ​ទៅកាន់​ទី​ឧច្ចារៈ​ ​បស្សាវៈ​រឿយ​ៗ​ ​១​ ​ទាំងនេះ​ជា​លក្ខណៈ​របស់​ស្រីខូច​។​ ​ស្រី​ជា​អ្នក​មិន​ធ្វើការងារ​ ​តែង​ប្រព្រឹត្ត​ទទឹងទាស់​ ​១​ ​ផ្ទៀង​ស្តាប់​សម្លេង​របស់​បុរស​ដទៃ​និយាយ​ ​១​ ​ ​បំផ្លាញ​ទ្រព្យ​ ​១​ ​ធ្វើ​សន្ថវកិច្ច​ ​(​នឹង​បុរស​ដទៃ​)​ ​១​ ​ទាំងនេះ​ជា​លក្ខណៈ​របស់​ស្រីខូច​។​ ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​ប្តី​បាន​មក​ដោយ​ក្រ​ ​នាំមក​ដោយ​លំបាក​ ​បាន​មក​ដោយ​ទុក្ខ​ ​១​ ​ធ្វើ​សន្ថវកិច្ច​នឹង​ពួក​បុរស​អ្នក​ស្និទ្ធស្នាល​ ​១​ ​ទាំងនេះ​ជា​លក្ខណៈ​របស់​ស្រីខូច​។​ ​ស្រី​បានតែ​ខាងជើង​ចេញ​ដើរ​ ​១​ ​ដើរ​លេ​ងរឿយៗ​ ​ក្នុង​វេលា​យប់​ ​១​ ​មានចិត្ត​ប្រទូស្ត​ចំពោះ​ប្តី​ជានិច្ច​ ​១​ ​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្តី​ ​១​ ​ប្រាសចាក​សេចក្តី​គោរព​ ​១​ ​ទាំងនេះ​ជា​លក្ខណៈ​របស់​ស្រីខូច​។​ ​ស្រី​ឈរ​ទៀប​មាត់​ទ្វារ​ញយៗ​ ​១​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636873368191010471
ទៅកាន់ទំព័រ៖