ព្រះត្រៃបិដក ភាគ ៦១
បង្ហាញដោះ និងក្លៀក ១ មានចិត្តភ្ញាក់ផ្អើល ក្រឡេកមើលទិសទាំងពួង ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច។ ស្ទឹងទាំងអស់ មានដំណើរវៀច ព្រៃទាំងអស់សម្រេចអំពីឈើ (យ៉ាងណាមិញ) ពួកស្រីទាំងអស់ (វៀរលែងតែស្រីដែលមានកិលេសស្តើង) កាលបើមានបុគ្គលអ្នកខ្សឹបខ្សៀវ ក៏តែងធ្វើនូវអំពើលាមកបាន (យ៉ាងនោះដែរ)។ ពួកស្រី បាននូវឱកាស ឬទីកំបាំង ឬក៏បាននូវបុគ្គលខ្សឹបខ្សៀវបា្រកដដូច្នោះ ពួកស្រីទាំងអស់ មិនបាននូវបុរសដទៃ ក៏គប្បីធ្វើនូវអំពើលាមក ជាមួយបុរសខ្វិនបាន។ ពួកបុរស ទោះបីធ្វើនូវអំណរចំពោះនារីទាំងឡាយ ជាអ្នកធ្វើនូវសេចក្តីត្រេកអរដល់ពួកបុរស ជាស្រីមានចិត្តច្រើន ដែលគេផ្ទញ់ផ្ទាល់មិនបានដោយប្រការទាំងពួង បុគ្គលមិនត្រូវស្និទ្ធស្នាលទេ ព្រោះថា ស្រីទាំងឡាយ ស្មើដោយកំពង់ទឹក។
[៣០៧] បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកិន្នរៈ និងព្រះនាងកិន្នរី (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកិន្នរៈ) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន។
[៣០៨] ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិយៈ
ID: 636873368439004655
ទៅកាន់ទំព័រ៖