ព្រះត្រៃបិដក ភាគ ៦១
ជាព្រះរាជាល្មោភកាមដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនឹងបុរសដទៃនោះឯណាកើត។
[៣០៩] នាងបិង្គិយានី ជាភរិយាជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិយង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង)។
[៣១០] បុរសដែលមិនមែនខ្មោចចូល មិនគួរជឿពួកស្រីដែលអាក្រក់ មានចិត្តរហ័ស ជាស្រីមិនដឹងគុណដែលគេធ្វើដល់ខ្លួន ជាស្រីប្រទូស្ត (ប្តី) ទេ។ ពួកស្រីទាំងនោះ មិនដឹងនូវឧបការៈដែលគេធ្វើហើយ (ដល់ខ្លួន) មិនដឹងនូវកិច្ចការដែលគួរធ្វើ មិនស្គាល់ម្តាយ មិនស្គាល់ឪពុក មិនស្គាល់បងប្អូន មិនមានអរិយធម៌ មានការប្រព្រឹត្តិកន្លងជាធម្មតា តែងលុះអំណាចចិត្តរបស់ខ្លួន។ ពួកស្រីតែងលះបង់ប្តីជាទីស្រឡាញ់ ជាទីពេញចិត្ត ជាអ្នកអនុគ្រោះស្មើដោយជីវិត ដែលភប់ប្រសព្វអស់កាលដ៏យូរ ឬលះបង់នូវប្តី ក្នុងកិច្ចមានអន្តរាយ ព្រោះហេតុនោះ ខ្ញុំមិនទុកចិត្តចំពោះស្រីទាំងឡាយទេ។
ID: 636873368675938207
ទៅកាន់ទំព័រ៖