ព្រះត្រៃបិដក ភាគ ៦១

​ព្រោះថា​ ​ចិត្ត​របស់​ស្រី​ដូចគ្នានឹង​ចិត្ត​ពានរ​ ​ហឫទ័យ​របស់​ពួក​ស្រី​ ​ចុះឡើង​ញាប់ញ័រ​ដូចជា​ម្លប់ឈើ​ ​តែង​វិល​ទៅ​ ​ដូច​កង់រទេះ​។​ ​ពួក​ស្រី​ទាំងនោះ​ ​កាល​ក្រឡេក​មើលឃើញ​ទ្រព្យរបស់​ប្រុស​ ​ដែល​គួរ​កាន់​យក​ក្នុង​កាលណា​ ​ក៏​កៀរគរ​ប្រុស​នោះ​ ​ដោយ​សំដី​ដ៏​ផ្អែមល្ហែម​ក្នុង​កាលណោះ​ ​ដូច​ពួក​ជន​អ្ន​ក​កម្ពោជៈ​ ​បញ្ឆោត​ចាប់​សេះ​ដោយសា​រាយ​។​ ​ពួក​ស្រី​កាលបើ​ក្រឡេក​មើល​ ​មិនឃើញ​ទ្រព្យ​របស់​បុ្រស​ដែល​គួរ​កាន់​យក​ក្នុង​កាលណា​ ​ក៏​វៀរ​បុ្រ​សនោះ​ដោយ​ជុំវិញ​ក្នុង​កាលណោះ​ ​ដូច​គេ​ឆ្លង​ទៅដល់​ត្រើយ​ស្ទឹង​ ​ហើយ​លះបង់​នូវ​ក្បូន​។​ ​ពួក​ស្រី​ឧបមា​ដូច​ជ័រ​ ​(​ជាទី​ជាប់ស្អិត​នៃ​ចិត្ត​បុរស​)​ ​ដូច​ភ្លើង​ស៊ី​នូវ​វត្ថុ​គ្រប់យ៉ាង​ ​មាន​មាយា​ដ៏​រហ័ស​ ​ដូច​ស្ទឹង​មាន​ខ្សែទឹក​ដ៏​រហ័ស​ ​ពួក​ស្រី​ទាំងនេះ​ ​តែង​សេពគប់​បុរស​ ​ទាំង​ជាទីស្រឡាញ់​ ​ទាំង​មិនជា​ទីស្រឡាញ់​ ​ដូច​ទូក​តែង​ជួបប្រទះ​ទាំង​ច្រាំង​ខាងអាយ​ ​និង​ច្រាំង​ខាងនាយ​។​ ​ពួក​ស្រី​ទាំងនោះ​ ​មិនមែន​ជា​របស់​ប្រុស​ម្នាក់​ ​ឬ​ពីរ​នាក់​ទេ​ ​ដូចជា​រាន​ផ្សារ​ដែល​បើក​ហើយ​ ​បុគ្គល​ណា​ ​សំគាល់​នូវ​ពួក​ស្រី​ទាំងនោះ​ ​ថា​ជា​របស់​អញ​ ​បុគ្គល​នោះ​ ​ដូច​គេ​យក​សំណាញ់​ខ្ចប់​ខ្យល់​។​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636873368883630086
ទៅកាន់ទំព័រ៖