ព្រះត្រៃបិដក ភាគ ៦១
ស្ទឹង ផ្លូវ រោងសុរា រោងជាទីប្រជុំ និងអណ្តូងទឹក យ៉ាងណា ធម្មតាពួកស្រីក្នុងលោក ក៏យ៉ាងនោះដែរ វេលា (នៃសេចក្តីស្រើបក្នុងកាម) របស់ពួកស្រីទាំងនោះ មិនមានឈប់ឈរទេ។ ពួកស្រីទាំងនេះ ស្មើដោយអណ្តាភ្លើង មានឧបមាដូចក្បាលពស់វែក ដូចពួកគោស៊ីនូវស្មៅដ៏ល្អៗ ខាងក្រៅ។ នរៈគប្បីគប់រកដោយការប្រយ័ត្ននូវវត្ថុទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ ព្រះរាជាដែលគេអភិសេកហើយ ១ ពួកស្រីទាំងអស់ ១ ព្រោះភាពទៀងទាត់នៃវត្ថុទាំងនោះ ដឹងបានដោយក្រណាស់។ ពួកស្រីមានពណ៌សម្បុរដ៏ល្អលើសលុបពេក បុគ្គលមិនត្រូវសេពគប់ ១ ស្រីជាទីស្រឡាញ់ពេញចិត្តរបស់ពួកជនច្រើន បុគ្គលមិនត្រូវសេពគប់ ១ ស្រីឆ្លៀវឆ្លាសក្នុងការរាំ និងច្រៀង បុគ្គលមិនត្រូវសេពគប់ ១ ប្រពន្ធអ្នកដទៃ បុគ្គលមិនត្រូវសេពគប់ ១ ស្រី (សេពគប់) ព្រោះហេតុនៃទ្រព្យ បុគ្គលក៏មិនត្រូវសេពគប់ ១ ស្រី ៥ ពួកនេះ បុគ្គលមិនត្រូវសេពគប់ទេ។
[៣១១] ដំណាលថា គ្រានោះ ស្តេចត្មាតឈ្មោះអានន្ទ បានដឹងនូវគាថាជាខាងដើម កណ្តាល និងខាងចុង របស់កុណាលសកុណៈ ហើយបានពោលគាថានេះ ក្នុងវេលានោះថា
ID: 636873369108452946
ទៅកាន់ទំព័រ៖