ព្រះត្រៃបិដក ភាគ ៦១

 ​បុរស​ ​ទោះបី​ឲ្យ​នូវ​ផែនដី​ ​ដែល​ពេញដោយ​ទ្រព្យ​ ​ដល់​ស្ត្រី​ដែល​សន្មត​ហើយ​ ​ស្រី​នោះ​លុះ​បាន​ឱកាស​ ​រមែង​មើលងាយ​ប្រុស​នោះ​វិញ​ ​(​ព្រោះហេតុនោះ​)​ ​បុរស​មិន​ត្រូវ​លុះអំណាច​នៃ​ស្រី​ទាំងនោះ​ឡើយ​។​ ​ពួក​ស្រី​រមែង​លះបង់​នូវ​ប្តី​ក្មេង​ ​ដែល​ជា​អ្នកមាន​ព្យាយាម​ក្រោក​ឡើង​ ​មានការ​ប្រព្រឹត្តិ​មិន​រួញរា​ ​គួរ​ជាទីស្រឡាញ់​ពេញចិត្ត​ផង​ ​លះបង់​នូវ​ប្តី​នោះ​ ​ព្រោះ​កិច្ច​ដែល​មាន​អន្តរាយ​ផង​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​មិន​ទុកចិត្ត​ចំពោះ​ស្រី​ទាំងឡាយ​ទេ​។​ ​បុរស​មិន​ត្រូវ​ទុកចិត្ត​ស្រី​ដោយ​គិតថា​ ​ស្រី​នោះ​ចង់បាន​អញ​ ​មិន​ត្រូវ​ទុកចិត្ត​ស្រី​ដោយ​គិតថា​ ​ស្រី​នោះ​ ​យំ​រំជែ​ចំពោះ​អញ​ ​(​ដូច្នេះ​ទេ​)​ ​ព្រោះថា​ ​ស្រី​ទាំងនោះ​ ​រមែង​គប់​រក​នូវ​បុរស​ ​ទាំង​ជាទីស្រឡាញ់​ ​ទាំង​មិនជា​ទីស្រឡាញ់​ ​ដូច​ទូក​ជួបប្រទះ​ទាំង​ច្រាំង​ខាងអាយ​ ​និង​ច្រាំង​ខាងនាយ​។​ ​បុគ្គល​មិន​ត្រូវ​ទុកចិត្ត​មែកឈើ​ចាស់​ ​ដែលគេ​ក្រាល​ទុក​ទេ​ ​មិន​ត្រូវ​ទុកចិត្ត​ចោរ​ជើងចាស់​ជា​មិត្ត​ទេ​ ​មិន​ត្រូវ​ទុកចិត្ត​ថា​ ​ព្រះរាជា​ ​ជា​សំឡាញ់​របស់​អញ​ដូច្នេះ​ទេ​ ​មិន​ត្រូវ​ទុកចិត្ត​ស្រី​ជា​មាតា​របស់​បុត្ត​ ​១០​ ​នាក់​ ​(​យាយ​ចាស់​)​ ​ទេ​។​ ​បុគ្គល​មិន​ត្រូវ​ទុកចិត្ត​ចំពោះ​ពួក​នារី​អ្នកធ្វើ​នូវ​សេចក្តី​ត្រេកអរ​ ​អ្នក​កន្លង​សីលធម៌​ ​មិន​សង្រួម​ទេ​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636873369278612678
ទៅកាន់ទំព័រ៖