ព្រះត្រៃបិដក ភាគ ៦១

​មិន​ត្រូវ​ទុកចិត្ត​ភរិយា​ ​ដែល​មាន​សេចក្តី​ស្រឡាញ់​ក្រៃពេក​ ​ព្រោះថា​នារី​ទាំងឡាយ​ទុក​ស្មើ​កំពង់ទឹក​។​ ​ពួក​ស្រី​ ​រមែង​សម្លាប់​ ​(​ប្រុស​)​ ​ខ្លះ​ ​កាត់​ ​(​ក​ប្រុស​)​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​កាត់​ខ្លះ​ ​កាត់​ក​ហើយ​ផឹក​ឈាម​ខ្លះ​ ​បុគ្គល​កុំ​ធ្វើ​សេចក្តី​ស្នេហា​ចំពោះ​ពួក​ស្រី​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​ថោកទាប​ ​ជា​អ្នក​មិន​សង្រួម​ ​មានចិត្ត​ដូច​កំពង់ទឹក​។​ ​ពាក្យ​កុហក​របស់​ពួក​ស្រី​ទាំងនោះ​ ​ក៏ដូចជា​ពាក្យពិត​ ​ឯ​ពាក្យពិត​របស់​ពួក​ស្រី​ទាំងនោះ​ ​ក៏ដូចជា​ពាក្យ​កុហក​ ​(​ពួក​ស្រី​)​ ​ដូច​គោ​ ​ស៊ី​ច្បិច​តែ​ស្មៅ​ល្អ​ៗ​ ​ខាងក្រៅ​។​ ​ពួក​ស្រី​ទាំងនោះ​ ​តែង​ប្រ​ឡោម​ ​(​ប្រុស​)​ ​ដោយដំណើរ​ផង​ ​ដោយ​អាការ​ដែល​ក្រឡេក​មើល​ផង​ ​ដោយ​សំណើច​ផង​ ​ឬ​ដោយ​សំពត់​ដែល​ស្លៀក​អាក្រក់​ផង​ ​ដោយ​ពាក្យពីរោះ​ផង​។​ ​ពិត​ណាស់​ ​ស្រី​ទាំងនេះ​ដូច​ចោរ​ ​មានចិត្ត​រឹងត្អឹង​ ​ខូចកាច​ ​តែ​មានសំដី​ផ្អែម​ដូច​ស្ករ​ ​ការ​បញ្ឆោត​ណា​ក្នុង​ពួក​មនុស្ស​ ​ពួក​ស្រី​ទាំងនោះ​ ​មិនមែន​ជា​មិនដឹង​ការ​បញ្ឆោត​ណាមួយ​ ​(​នោះ​)​ ​ទេ​។​ ​ធម្មតា​ ​ពួក​ស្រី​ក្នុង​លោក​ ​(​ច្រើនតែ​)​ ​លាមក​ ​វេលា​របស់​ពួក​ស្រី​ទាំងនោះ​មិន​មាន​ទេ​ ​ពួក​ស្រី​ជា​អ្នក​ស្រើបស្រាល​ផង​ ​ឃ្នើសឃ្នង​ផង​ ​ដូច​ភ្លើង​ស៊ី​វត្ថុ​គ្រប់យ៉ាង​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636873369475213923
ទៅកាន់ទំព័រ៖