ព្រះត្រៃបិដក ភាគ ៦១

 ​[​២៤​]​ ​(​អភិ​បារ​ក​សេនាបតី​…​)​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​ជន​ ​កាលដែល​ទូលព្រះបង្គំជាខ្ញុំ​សំពះ​ទេវតា​ទាំងឡាយ​ ​មាន​ទេវតា​ ​(​មួយ​អង្គ​)​ ​មក​ពោល​ពាក្យ​ដូច្នេះ​ថា​ ​ព្រះទ័យ​របស់​ព្រះរាជា​ ​ជាប់​ចំពាក់​នឹង​នាង​ឧម្មា​ទន្តី​ ​ទូលព្រះបង្គំជាខ្ញុំ​ ​សូម​ថ្វាយព្រះ​អង្គ​ ​សូម​ព្រះអង្គ​ឲ្យ​នាង​ឧម្មា​ទន្តី​នោះ​បំរើ​ចុះ​។​
 [​២៥​]​ ​(​ព្រះរាជា​…​)​ ​ខ្ញុំ​គប្បី​ឃ្លាតចាក​បុណ្យ​ផង​ ​ខ្ញុំ​មិនមែន​ជា​មិន​ស្លាប់​ផង​ ​អ្នកផង​ដឹង​នូវ​អំពើអាក្រក់​របស់ខ្ញុំ​នេះ​ផង​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​គប្បី​មានដល់​អ្នក​យ៉ាង​ខ្លាំង​ ​ព្រោះ​អ្នកឲ្យ​ ​(​នាង​ឧម្មា​ទន្តី​)​ ​ជាទីស្រឡាញ់​ ​ហើយ​មិនបាន​ឃើញ​ទៀតផង​។​ ​
 [​២៦​]​ ​(​អភិ​បារ​ក​…​)​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​លើកលែងតែ​ព្រះអង្គ​ ​និង​ទូលព្រះបង្គំជាខ្ញុំ​ចេញ​ ​អ្នក​ទាំងពួង​មិន​គប្បី​ដឹង​នូវ​អំពើ​ដែល​ទូលព្រះបង្គំជាខ្ញុំ​ថ្វាយ​នាង​ឧម្មា​ទន្តី​ ​ដល់​ព្រះអង្គ​ទេ​ ​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​ធ្វើ​នូវ​ព្រៃ​ ​គឺ​តណ្ហា​ ​ឲ្យ​ខ្លាំងក្លា​ចុះ​ ​(​បើ​)​ ​ព្រះអង្គ​ ​(​លែង​សព្វ​ព្រះរាជហឫទ័យ​ហើយ​ ​សូម​លះបង់​ចុះ​)​។​
 ​[​២៧​]​ ​(​ព្រះរាជា​…​)​ ​មនុស្ស​ណា​ ​ធ្វើអំពើ​អាក្រក់​ ​មនុស្ស​នោះ​ ​តែង​សំគាល់​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​ពុំ​ដឹង​នូវ​អំពើ​អញ​នេះ​ឡើយ​ ​តែ​ពួកភូត​ ​និង​ពួក​នរជន​ដែល​ប្រកប​ ​(​ដោយ​ឫទ្ធិ​)​ ​លើ​ដែនដី​ ​រមែង​ឃើញ​បុគ្គល​ដែល​ធ្វើបាប​កម្ម​នុ៎ះ​។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636873167564845311
ទៅកាន់ទំព័រ៖