ព្រះត្រៃបិដក ភាគ ៦១
ភាពនៃស្រីទាំងឡាយ គេដឹងបានដោយក្រ ដូចដំណើរនៃត្រីក្នុងទឹក។ ពួកស្រីទាំងនោះ មានមារយាទរបិញរបុញ មានសំដីទន់ ទុកស្មើដោយស្ទឹង បំពេញបានដោយក្រ តែងលិចចុះ (ក្នុងអបាយ ព្រោះហេតុតែកាម) បុគ្គលដឹងច្បាស់នូវដំណើរនោះហើយ គប្បីវៀរឲ្យឆ្ងាយចេញ។ ពួកស្រីជាអ្នកញ៉ាំងចិត្តប្រុសឲ្យត្រឡប់ត្រឡិន មានមាយាច្រើន ញ៉ាំងព្រហ្មចរិយធម៌ឲ្យកម្រើក តែងលិចចុះ (ក្នុងអបាយ) បុគ្គលដឹងច្បាស់នូវដំណើរនោះហើយ គប្បីចៀសឲ្យឆ្ងាយចេញ។ ពួកស្រីទាំងនោះ ចូលទៅគប់រកប្រុសណា ដោយសេចក្តីប្រាថ្នា ឬដោយទ្រព្យសម្បត្តិ រមែងដុតកំដៅប្រុសនោះដោយឆាប់រហ័ស ដូចភ្លើងឆេះនូវទីរបស់ខ្លួន។
[៣១៣] សេចក្តីដំណាលថា គ្រានោះ កុណាលសកុណៈ ដឹងនូវគាថាជាខាងដើម កណ្តាល និងទីបំផុត នៃទេវព្រាហ្មណ៍ឈ្មោះនារទៈ ហើយក៏ពោលគាថានេះ ក្នុងវេលានោះថា
បណ្ឌិត គួរចរចា (ជាមួយ) នឹងបុគ្គលមានដៃកាន់ដាវសម្លៀងហើយ (ជាមួយ) នឹងបុគ្គលប្រទូស្តដូចជាបិសាច ឬក៏ចូលទៅរកពស់ ដែលមានពិសដ៏ពន្លឹក (ប្រសើរជាង) ប្រុសម្នាក់ឯង មិនគួរនិយាយចរចា ចំពោះស្រីម្នាក់ឯងទេ។ ព្រោះថា នារីទាំងឡាយ ជាអ្នកញាំញីនូវចិត្តនៃមនុស្សលោក
ID: 636873370209215906
ទៅកាន់ទំព័រ៖